ប៉ូលិស​ស្រុក​ពញាឮ​ចាប់ខ្លួន​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​ ២​ កញ្ចប់

    កណ្តាល ៖ ប៉ូលិស​ស្រុក​ពញាឮ​បាន​បង្ក្រាប​ការបង្ក្រាប​ការជួញដូរ​នូវ​សារធាតុ​ញៀន ខុសច្បាប់​ករណី​ទី​២១ នា​ថ្ងៃទី​០៩ មករា ២០១៧វេលា​ម៉ោង​១១​ និង​៣០​នាទី នៅ​ចំណុច​ភូមិ​ទួល​អំ​ពឹ​ល ​ឃុំ​ពញាឮ ស្រុក​ព​ញ​ឮ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ នុត សុខ​ហួរ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ជ្រោយ​ឬ​ស្សី​ឃុំ​កំពង់​លួង ​ស្រុក​ពញាឮ ខេត្តកណ្តាល (​ឃាត់ខ្លួន)។​ វត្ថុតាង​ចាប់យក​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ០២ កញ្ចប់​តូច ​និង​ទូរ​សព្ទ័​០១ ម៉ាក ​NOKIA អិន​ចុច​ពិល។​

    ប៉ូលិស​បន្តថា ដំបូង​កម្លាំង​ជំនាញ​ស្រុក បានទទួល​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ថា​ជនសង្ស័យ​ជា​មុខសញ្ញា​ខាងលើ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរថ្នាំញៀន​នៅ​ចំណុច​ខាង​លើ​បន្ទាប់មក​កម្លាំង​ជំនាញ​យុត្តិធម៌​ និង​ប៉ុស្តិ៍​ធ្វើការ​ឃាត់ខ្លួន ​និង​ឆែកឆេរ​នៅ​នឹង​ខ្លួន​ជន​សង្ស័យ​បាន​វត្ថុតាង​ដូចខាងលើ​បញ្ជូនមកអធិការ​រដ្ឋា​ន​ប៉ូលិស​ស្រុក​ពញាឮ​ដើម្បី​សួរនាំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

Untitled 1
adverise with khmeread
Loading ad ...