Ronaldo បញ្ឈឺចិត្ត​កីឡាករ​អ្នកមាន​បុណ្យ ដោយ​ចំអក​ថា "​ខ្ញុំ​សោកស្តាយ​ដែល​គ្មាន​វត្តមាន​កីឡាករ Barcelona នៅទីនេះ​" ខណៈ​រូបគេ​មក​ទទួល​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ FIFA

​    ​បន្ទាប់ពី​ទទួលបាន​ពានរង្វាន់ The Best FIFA Football Player កាលពី​យប់​ថ្ងៃ​ចន្ទ Cristiano Ronaldo បាន​ឆ្លៀត​បាញ់​ក្រុម Barcelona និង​គូប្រជែង​ចាស់វស្សា Lionel Messi​។​

​    ​តារាបាល់ទាត់​ឆ្នើម​វ័យ ៣១ ឆ្នាំ​រូបនេះ​បាន​បំបាក់​គូប្រជែង​របស់គាត់​ម្តង​ទៀតហើយ​ក្រោយ​ដណ្តើមពាន​រង្វាន់ Ballon d'Or កាលពី​ខែ​មុន​ពី​ខ្សែប្រយុទ្ធ​ឆ្នើម​អ្នកមាន​បុណ្យ​។​

​    ​Messi ដែល​មិនបាន​ចូលរួម​ពិធី FIFA's The Best ក្នុង​ទីក្រុង​ហ្សួ​រី​ច ប្រទេស​ស្វី​ស​ដោយសារ​កាតព្វកិច្ច​នៅ Barcelona និង​ខ្សែប្រយុទ្ធ​ក្លឹប Atletico Madrid កីឡាករ Antoine Griezmann ទាំងពីរ​នាក់​ត្រូវបាន​បំបាក់​ដោយ​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​។​

​    ​បន្ទាប់ពី​ទទួល​ពានរង្វាន់​របស់​គាត់ Ronaldo បានធ្វើឱ្យ​ប្រាកដថា មុននឹង​ចាកចេញ​ពី​វេទិកា​គួរណា​ស់បាន​បាញ់​កីឡាករ Barcelona មួយ​បង់ ដែល​ពួកគេ​បានសម្រេច​ចិត្ត​មិន​ចូលរួម​ដោយសារ​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង Athletic Bilbao ក្នុង​ជើង​ទី​ពីរ​នៃ​ក្របខ័ណ្ឌ Copa del Rey វគ្គ ១៦ ក្រុម​ចុងក្រោយ​។​

​    ​Ronaldo បាន​និយាយថា "​សមិទ្ធិផល​នេះ​ពិតជា​អស្ចារ្យ​នៅ​កម្រិត​ឯក​ត​ជន​។ វា​ពិតជា​មិនគួរ​ឱ្យ​ជឿ​! ខ្ញុំ​នឹងមិន​ភ្លេច​ឆ្នាំ​នេះឡើយ​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់​។ អរគុណ​អ្នក​រាល់គ្នា​។ ខ្ញុំ​មិនមាន​អ្វី​បន្ថែមទៀត​ទេ​។ ពានរង្វាន់​នេះ ខ្ញុំ​គិតថា​អាច​រ៉ាយរ៉ាប់​ខ្លួនឯងបាន​"​។​

​    ​គាត់​បាន​បន្ថែមថា "​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ហើយ​ខ្ញុំ​ក៏​សោកស្តាយ​ដែរ ដែល​អ្នកខ្លះ​ពី​ក្លឹប Barcelona មិន​នៅទីនេះ ប៉ុន្តែ​គេ​អាច​យល់បាន​ចំពោះ​រឿងនេះ​"៕

ប្រភព៖ បរទេស

1 adverise with khmeread