ប៉ូលិស​ក្រុង​តាខ្មៅ​ឃាត់​បុរស​ម្នាក់​ទិញ​ថ្នាំញៀន​លក់​បន្ត​

    កណ្តាល ៖ ប៉ូលិស​ក្រុង​តាខ្មៅ​បាន​បង្ក្រាប​ការជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ករណី​ទី​២២  នា​ថ្ងៃទី​០៩​មករា​២០១៧ វេលា​ម៉ោង​១​រសៀល នៅ​ចំណុច​លើ​ផ្លូវ​លេខ​២១០ ក្រោយ​វត្ត​ព្រែក​សំរោង​ស្ថិតនៅ ក្នុងភូមិ​ព្រែក​សំរោង សង្កាត់តាខ្មៅ​ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា  ជនល្មើស​ឈ្មោះ អាន គីម​ឡុង ភេទប្រុស អាយុ២១ឆ្នាំ​​ ​សព្វថ្ងៃ​ស្នាក់នៅ ផ្ទះជួល ភូមិ​ព្រែ​កតា​ពៅ សង្កាត់តាខ្មៅ ក្រុង​តាខ្មៅ  ខេត្តកណ្តាល​ ​មុខ​របប​មិន​ប្រាកដ​ (​ឃាត់ខ្លួន​)​។ ​វត្ថុតាង​ចាប់យក​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន ​(​ម៉ា​ទឹកកក​ice) ១​កញ្ចប់ តូច​និង​ម៉ូតូ​ម៉ាក SUZUKI (Lets)​។​

    ប៉ូលិស​បន្តថា កម្លាំង ផ្នែក​ប្រឆាំង​គ្រឿង​ញឿ​ន​និង​កម្លាំង​របស់​ប៉ុស្តិ៍តាខ្មៅ ល្បាត ក្នុងភូមិ​សាស្ត្រ ប្រទះ​ឃើញ​ជន​ល្មើ​ស​ជិះ​ម៉ូតូ តាមផ្លូវ​កើ​ត​ហេតុ សមត្ថកិច្ច​មានការ​សង្ស័យ​ក៏ធ្វើការ​ត្រួតពិនិត្យ​ដើម្បី​ឆែក​ក្នុង​ខ្លួន ប្រទះ​ឃើញ​មាន​ថ្នាំញៀន​១​កញ្ចប់​តូច​លាក់ទុក​ក្នុង​ហោប៉ៅ​ខោ។ ​ឃើ​ញ​ដូចនេះ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន ក្រុង​តាខ្មៅ បាន​ឃាត់ខ្លួន​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​សារភាពថា ថ្នាំ​ខាងលើ​ពិតជា​របស់ខ្លួន​មែន ដោយ​យក​ពី​ឈ្មោះ ជាតិ ភេទ ប្រុស អាយុ​ប្រហែល​២១​ឆ្នាំ មាន​ទីលំនៅ ស្រុក​កៀនស្វាយ ដោយ​ខ្លួន ចាំ​ទទួលយក​ថ្នាំ នៅ​លើ​ស្ពាន​ព្រែក​សំរោង ដើម្បី​យកទៅលក់​ឱ្យ​គេ​បន្ត ជាមួយ​ឈ្មោះ ​តុ​ប អាយុ​១៩​ឆ្នាំ មាន​ទី​នៅ​ស្រុក​កៀនស្វាយ​ដែរ ត្រូវជា​ម្ចាស់​ម៉ូតូ តែ​បាន ចុះ​ទិញ​បារី តាមផ្លូវ ខ្លួន​យក​ថ្នាំ​ទៅ​ប្រគល់​ឱ្យគេ តែ​មិនទាន់​បានប្រគល់​ផង ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​ឆែកឆេរ​រក​ឃើ​ញ​ថ្នាំ​តែម្តង​។ ហើយ​ចំណែក​ខ្លួនឯង​ផ្ទាល់ ក៏​ចេះ​ប្រើ​នូវ​សារធាតុ​ញៀន​មាន​រយៈពេល​១​ឆ្នាំ កន្លងមកហើយ។ ​ក្រៅពី ចេះ​ប្រើប្រាស់ ថ្នាំញៀន និង​ជួញដូរ​បន្ត​នេះ ខ្លួន​មិនដែល​ប្រព្រឹត្ត​បទល្មើស​ហិង្សា លួច ឆក់ ប្លន់  អ្វី​ទេ​៕


    

adverise with khmeread