ចេញហើយកីឡាករកំពូល ១១ នាក់របស់ FIFPro World XI! ពុំមាន​កីឡាករ​មកពី Premier League ជាប់​ក្នុង​ជម្រើស ១១ នាក់​ប្រចាំឆ្នាំ​របស់ FIFA ទេ​

    ​តារាបាល់ទាត់​មកពី​លី​ក​កំពូល​អង់គ្លេស Premier League មិនមាន​ឈ្មោះ​នៅក្នុង​ឈុត​តារា​ឆ្នើម​ប្រចាំឆ្នាំ ១១​នាក់​ដំបូង FIFPro World XI ក្នុង​ជម្រើស​របស់​ស​ព័ន្ធ​បាល់ទាត់​ពិភពលោក FIFA នោះឡើយ​។​

​    ​តារាបាល់ទាត់​មកពី​ក្រុម​អ្នកមាន​បុណ្យ Barcelona និង​អធិរាជ​ស Real Madrid បាន​គ្របដណ្តប់​ស្ទើរ​ទាំងស្រុង​ក្នុងការ​តែងតាំង​មួយ​នេះ ខណៈ​ដែរ​នៅឯ​តំបន់​ប្រយុទ្ធ​ត្រូវបាន​ចូលរួម​ដោយ Cristiano Ronaldo, Lionel Messi និង Luis Suarez ខណៈដែល​មិនមាន​វត្តមាន​របស់ Antoine Griezmann ឡើយ​។​

​    ​មានតែ​កីឡាករ​ពីររូប​ប៉ុណ្ណោះ​ដែល​មិនមែនជា​កីឡាករ​របស់ Barcelona និង Real Madrid ដែល​នោះ​ជា​អ្នកចាំទី​ដៃ​ស្អិត​របស់ Bayern Munich កីឡាករ Manuel Neuer និង Dani Alves របស់ Juventus ដែល​ទើបនឹង​ផ្លាស់​ចេញពី Barcelona កាលពីដើម​រដូវ​កាល​នេះ​ប៉ុណ្ណោះ​៕

Ff
adverise with khmeread
Loading ad ...