ពួក​អឺរ៉ុប​មួយចំនួន​នាំគ្នា​ធ្វើ​យុទ្ធនាការ​អត់​ស្លៀកខោ ផ្អើល​អស់អ្នក​ដែល​ស្លៀកខោ​!

    ​ពួក Prankster បានរៀបចំ​ការវាយលុក​មួយ​នៅ​បណ្ដាញ​ផ្លូវ​ក្រោម​ដី​ទីក្រុង​ឡុង​ដ៏ ដោយ​អត់​ស្លៀកខោ​នៅ​ថ្ងៃ​ទិវា​អត់​ស្លៀកខោ​មួយ​ហៅថា No Trousers On The Tube Day​។​

​    ​ការចាប់ផ្ដើម​គំនិត​នេះ​ឡើង​ដោយ​មនុស្ស​មួយ​ក្ដាប់​តូច​នៅ​ផ្លូវ​ធ្វើដំណើរ​មួយ​ក្នុង​ទីក្រុង​ញូវយ៉ក ឆ្នាំ ២០០២ ហើយក៏​រីក​រាលដាល​ពេញ​ពិភពលោក និង​ក្លាយ​ជាការ​ប្រារព្ធ​ពិធី​អន្តរជាតិ​មួយ​។​

​    ​ថ្ងៃនេះ​ជនជាតិ​អង់គ្លេស​រាប់រយ​នាក់ ទាំង​ធាត់​និង​ស្គម រក្សា​មុខ​ឡើង​ស្មើ ខណៈដែល​ពួកគេ​ជិះ​រថភ្លើង​ក្រោម​ដី​ក្នុង​ឈុត​ត្រឹម​ខោ​ទ្រនាប់​។​

​    ​ទិវា​នេះ​មាន​រយៈពេល​ត្រឹមតែ ២៤ ម៉ោង​ប៉ុណ្ណោះ ហើយ​បានចាប់ផ្ដើម​កាលពី​ល្ងាច​ថ្ងៃទី ៨ និង​បញ្ចប់​ទៅវិញ​នៅ​ល្ងាច​ថ្ងៃទី ៩ ម្សិលមិញ​នេះ​៕

3bf5e52600000578 0 image a 19 1483901551520 %281%29 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...