adverise with khmeread 0000

គាស់ផ្ទះមេធាវីលួចទ្រព្យសម្បត្តិប៉ូលិសវ៉ៃខ្នោះ២នាក់

      ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ត្រូវ​ប៉ូលិស​ខណ្ឌដង្កោ​ឃាត់ខ្លួន​ពីបទ​គាស់​ទម្លុះទម្លាយ​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​២១​មករា​ឆ្នាំ​២០១៦​នៅ​សង្កាត់ស្ទឹងមានជ័យ ហើយ​បាន​ដោះលែង​នារី​ម្នាក់​វិញ​បន្ទាប់ពី​ស្រាវជ្រាវ​ទៅ​មិនមាន​ការពាក់ព័ន្ធ ។​

    ការឃាត់ខ្លួន​គឺ​បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​កាលពី​ថ្ងៃទី​២៧ តុលា ឆ្នាំ​២០១៥ វេលា​ម៉ោង​ប្រហែល​១​រំលង​អា​ធ្រា​ត្រ​ត្រង់ចំណុច ផ្ទះ​លេខ ២១-២២​អឺ និង​ផ្ទះ លេខ​២៣ ផ្លូវ​បេតុងស្ថិតនៅ​ភូមិ​ម័ល សង្កាត់​-​ខណ្ឌដង្កោ​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន ៣​នាក់ -១​ឈ្មោះ  អ៊ឹម ប៊ុន​សុង ភេទ ប្រុស មុខរបរ​មិន​ពិតប្រាកដ ២-​ឈ្មោះ វ៉ង់ ឡាង ភេទ​ប្រុស មុខរបរ​មិន​ពិត​ប្រាក​៣ -​ឈ្មោះ ឡៃ ស្រី​លីនភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​នៅផ្ទះ ជនសង្ស័យ​ទាំង​០៣​នាក់ ស្នាក់នៅ​ផ្ទះជួល​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ឫស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    វត្ថុតាង​ចាប់យក​៖​ទី​១-​គ្រឿងអលង្ការ​កាឡៃ​មាន​ចិញ្ចៀន​, កងដៃ​, ខ្សែក , ខ្សែដៃ ទី​២-​កាបូបស្ពាយ​ក្រណាត់​ចំនួន​១ ទី​៣-​កាបូបស្ពាយ​អំបោះ​ចាក់​ចំនួន​១ ទី​៤-​ដែក​ព្យួ​ខោអាវ​សម្រាប់ឆ្កឹះ​ទ្វារ​ប​ង្អូ​ច​ចំនួន​១​និង ទី​៥​ប្រដាប់​ជក់​គ្រឿងញៀន​មួយចំនួន​។​

     ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​២៧​តុលា​ឆ្នាំ​២០១៥ វេលា ម៉ោង​ប្រហែល​១​រំលងអធ្រាត្រ​នៅ​ចំណុច​ផ្ទះ​លេខ​២១-២២​អឺ និង​ផ្ទះ លេខ​២៣ ផ្លូវ បេតុង ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ

ខណ្ឌដង្កោ ត្រូវបាន​ជនសង្ស័យ ទី​១-​ឈ្មោះ អ៊ឹ​ុ​ម ប៊ុន​សុង ភេទ ប្រុស អាយុ​៣០​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ទី​២-​ឈ្មោះ វ៉ង់ ឡាង ភេទ ប្រុស​អាយុ ១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដជនសង្ស័យ​ទាំងពីរ នាក់​ខាងលើ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ឫស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ដូចគ្នា​។​

    ជនសង្ស័យ​បានធ្វើ​សកម្មភាព គាស់​បង្អួច កាត់​ចំរឹង​ដែក​ផ្ទះ​ខាងលើ​របស់​ជនរងគ្រោះ​ឈ្មោះ ងួន មករា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ​មុខរបរ​មេធាវី ទីលំនៅ​បុរី​ឡាយ គង់ ស្ថិត​នៅផ្ទះកើតហេតុ​ខាងលើ​ដែរ លួច​យក​កាបូប​លុយ​០១ ,​កំ​ព្យួ​ទ័​រ ១ , លេប​ថប​១ និង​លុយ​មួយចំនួនទៀត​រួច​បាន គេចខ្លួនបាត់​។​

     ក្រោយពេល​កើតហេតុ​ភ្លាមៗ ជនរងគ្រោះ​មិន​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ សមត្ថកិច្ច​ខណ្ឌ​នោះទេ ។​រហូតដល់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ ទើប​ជនរងគ្រោះ​បានមក​ដាក់ពាក្យបណ្ដឹង​នៅ​ប៉ូលិស​ខណ្ឌដង្កោ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ​យកមក​ធ្វើការ​សាកសួរ​តាមផ្លូវ​ច្បាប់  ។​

     បន្ទាប់មក​ប៉ូលិស​ក៏បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ សួរ​បំភ្លឺ​ជនរងគ្រោះ ឆែក​កា​ម៉េ​រា សុវត្ថិភាព នៅផ្ទះ​ជនរងគ្រោះ ហើយក៍​បាន​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​ធ្វើ​សកម្មភាពខាងលើ ។​

    លុះដល់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦​វេលា​ម៉ោង​១១​និង​៣០​នាទី សមត្ថកិច្ច​បាន​ទៅ​សហការ​ជាមួយ សមត្ថកិច្ច​ខណ្ឌមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់  រួម​និង​វត្ថុតាងទី​១-​គ្រឿងអលង្ការ​កាឡៃ​មាន​ចិញ្ចៀន​, កងដៃ​, ខ្សែក , ខ្សែដៃ​ទី​២-​កាបូប ស្ពាយ​ក្រណាត់​ចំនួន​១ ទី​៣-​កាបូបស្ពាយ​អំបោះ​ចាក់​ចំនួន​១ ទី​៤-​ដែក​ព្យួរ​ខោអាវ​សម្រាប់​ឆ្កឹះ​ទ្វារ​ប​ង្អូ​ច​ចំនួន​១ទី​៥​ប្រដាប់​ជក់​គ្រឿងញៀន​មួយចំនួន​។​ប៉ូលិស​ឃាត់ខ្លួន​បាន​នៅ ត្រង់ចំនុច​ផ្ទះជួល ភូមិ​ឫស្សី​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ យកមក​ធ្វើការ​សាកសួរ​តាម​នីតិវិធី​ច្បាប់ ។​

    ក្រោយពី​ធ្វើការ​ឃាត់​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ គឺមាន​ម្នាក់​ឈ្មោះ ឡៃ​​ស្រី​លីន មិនមាន​ការពាក់ព័ន្ធ​ក្នុងករណី​លួច​ខាងលើ​នោះទេ សមត្ថកិច្ច​ក៏បាន​ធ្វើ​កិច្ចសន្យា​អប់រំ លិខិតធានាឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​នៅ ថ្ងៃខែ​ឆ្នាំ​ដដែល ដោយ មានការ​ឯកភាព ពី​លោក កុល បុ​ន ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

     បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​២​នាក់​ឈ្មោះ អ៊ឹ​ុ​ម ប៊ុន​សុង​និង​ឈ្មោះ វង់ ឡាង​​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដង្កោ​ដើម្បី​កសាង​សំណុំរឿងបញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ៕​

adverise with khmeread

មតិយោបល់