Jurgen Klopp ប្រាប់ Barcelona ឱ្យ​បំភ្លេច Philippe Coutinho

    ​លោក Jurgen Klopp បានបញ្ជាក់​ប្រាប់​ទៅកាន់​ក្រុម​អ្នកមាន​បុណ្យ Barcelona ពីអ្វី​ដែល​ពួកគេ​អាច​ធ្វើបាន​ជាមួយនឹង​ក​ញ្ច​ប់​ទឹកប្រាក់ ៦០​លាន​ផោន​របស់​ពួកគេ​ក្នុង​គោលបំណង​ប៉ុនប៉ង​ចង់បាន Philippe Coutinho ។​

​    ​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល Coutinho នឹង​វិលត្រឡប់​មកកាន់​ទីលាន​ឡើងវិញ​ក្នុងជំនួប​ជាមួយនឹង​ក្រុម Southampton នា​យប់​ថ្ងៃ​ពុធ​ស្អែក​នេះ​ក្នុង​ដំណើរ​ប្រជែង​ពាន​ខាប់​ក្នុងស្រុក EFL Cup វគ្គ​បួន​ក្រុម​ចុងក្រោយ​។​

​    ​ហើយ​អ្នកចាត់ការ​ទូទៅ​ក្រុម​ហង្ស​ក្រហម Liverpool លោក Klopp និយាយថា គ្មាន​កញ្ចប់​ទឹកប្រាក់​ដ៏​សម្បើម​ណាមួយ​នឹង​អាច​បង្ខំ​ឱ្យ​គាត់​លក់​ទ្រព្យ​ដ៏​មានតម្លៃ​របស់ខ្លួន​នៅក្នុង​ខែ​នេះ ឬ​ទីផ្សារ​រដូវក្តៅ​នោះឡើយ ទោះបីជា​ដឹងថា Barcelona នឹងមិន​បោះបង់​ការប៉ុនប៉ង​តាម​ទិញ​នេះ​ក៏ដោយ​។​

​    ​លោក Klopp បាន​និយាយថា "​យើង​មិន​ធ្លាប់មាន​គំនិត​មួយ ឬ​គម្រោងការ ឬ​ការពិភាក្សា​អំពី​ការចាកចេញ​របស់គាត់​ឡើយ ដោយសារតែ​គាត់​គឺជា​កីឡាករ​របស់​យើង មិនមាន​គំនិត​ដទៃទៀត​ឡើយ គ្មាន​អ្វីដែល​ត្រូវ​ផ្លាស់ប្តូរ​នោះទេ​"៕

Liverpool v west bromwich albion premier league
adverise with khmeread
ប្រភព៖ Mirror
Loading ad ...