សមត្ថកិច្ច​ចម្រុះ ចុះ​ត្រួតពិនិត្យ​យានយន្ត​សណ្ដោង​រ៉ឺម៉ក​ខុស​បច្ចេកទេស​ ១០ ​​គ្រឿង​បាន​ត្រឹម​ធ្វើ​កិច្ចសន្យា

    សៀមរាប​ ៖ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៧ កម្លាំង​ប៉ូលិស​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ ស្រុក​ជីក្រែង ដោយមាន​ការសហការ​ពី​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក រួមទាំង​កម្លាំង​ពាក់ព័ន្ធ​បាន​ចូលរួម​ជាមួយ​ក្រុមការងា​រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ខេត្តសៀមរាប​រកឃើញ​យានយន្ត​សណ្ដោង​រ៉ឺម៉ក​ខុស​បច្ចេកទេស​ ១០​ គ្រឿង​លើ​ ២៤ ​គ្រឿង​។​

    ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប និង​លោក ជួត ចន្ទ​តារា អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​ចុះ​ត្រួតពិនិត្យ​យានយន្ត​សណ្ដោង​រ៉ឺម៉ក​ខុស​បច្ចេកទេស នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​​ភូមិ​កកោះ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប។​

    ក្នុងនោះ​កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​យានយន្ត​សណ្ដោង​រ៉ឺម៉ក​ចំនួន ២៤ ​គ្រឿង ហើយ​បានធ្វើ​កិច្ចសន្យា​ចំនួន ១០ ​គ្រឿង៕


 

Unnamed %283%29 adverise with khmeread

មតិយោបល់