samsung-banner
adverise with khmeread

​រូបភាព​នារី​ជើង​បី ធ្វើឱ្យ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ក្រញាញ់​ខួរ​អស់ពីរ​ឆ្នាំ ទើប​ដឹង​ការពិត​!

1

​    ​រូបភាព​របស់​នារី​ស្រស់ស្អាត​ម្នាក់​ដែល​ហាក់​មាន​ជើង​បី បានធ្វើឱ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ភាគច្រើន​ស្ទើរ​ក្រញាញ់​ខួរ​។​

​    ​រូបភាព​ដែល​បង្ហាញ​ពី​នារី​វ័យក្មេង​ម្នាក់​លុតជង្គង់​នៅលើ​ភួយ​ពណ៌​ក្រហម ហាក់​បង្ហាញ​ការលំបាក​ដល់​មនុ​ស្សភា​គ​ច្រើន​ដើម្បី​សម្គាល់​ពីអ្វី​ដែល​មិន​ប្រក្រតី​ក្នុង​រូបភាព ខណៈ​អ្នកខ្លះ​បាន​ចំណាយពេល​ជិត​ពីរ​ឆ្នាំ​ទើប​មើលរូប​ភាព​នេះ​យល់​។​

​    ​រូបភាព​នេះ​ត្រូវបាន​បង្ហោះ​ដោយ​ម្ចាស់​គណនី​ឈ្មោះ AMassiveTRexHoldingaBaby នៅលើ​បណ្តាញ​សង្គម Imgur កាលពីពេល​ថ្មីៗ​នេះ​។​

​    ​ទោះយ៉ាងណា តើ​នារី​ក្នុង​រូបភាព​នេះ​ពិត​ជាមាន​ជើង​បី​ឬក៏​គ្រាន់តែ​ជា​រូបភាព​ឆ្ពិន​ភ្នែក​? ពិតណាស់​ប្រសិនបើ​លោកអ្នក​ពិនិត្យមើល​ឱ្យ​កៀក នោះ​អ្នកនឹង​ឃើញ​នាង​កាន់​ថូផ្កា​ពណ៌​ត្នោត ដែល​រាងរៅ​និង​ពណ៌​របស់​វា​ត្រូវ​ម៉ាច់​នឹង​ជើង​របស់​កញ្ញា​ក្នុង​រូបភាព​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់