រឿង​ភាគ​កូ​រ៉ The Goblin នៅតែ​ឈរ​ចំណាត់ថ្នាក់​លេខ ១ មិន​ព្រម​ស្រក​ចុះ ទោះ​ចូលដល់​ឆ្នាំ​ថ្មី​

    ​រឿង The Goblin បាន​រក្សា​ភាពល្បីល្បាញ​ក្នុង​ឆ្នាំ​ថ្មី​។ ចូលមក​សប្ដាហ៍​ទី ២ ខែមករា ឆ្នាំ ២០១៧ រឿង Goblin នៅតែ​បន្ដ​កើនឡើង​ចំនួន​អ្នកមើល​មិន​ព្រម​ស្រក​សោះ​។​

​    ​មកទល់ពេលនេះ​រឿង Goblin បានទទួល​ពិន្ទុ ២៨៧,៨ ពីស​ន្ទ​ស្សន៍ Content Impact Index ដោយ​ក្លាយជា​រឿង​ដែល​គេ​មើល​ច្រើនជាងគេ​បំផុត​។ រឿងនេះ​ផងដែរ​បាន​បំបែក​កំណត់ត្រា​រឿង Descendants of the Sun កាលពី​ឆ្នាំមុន ហើយ​បន្ត​កំណត់ត្រា​របស់ខ្លួន​ឡើងជា​លំដាប់​នៅ​ឆ្នាំ​ថ្មី​នេះ​។​

​    ​ចំណែកឯ​រឿង​ដែល​ជាប់​លេខ​ខ្ពស់​ជា​គេ​លំដាប់​ទី​២ បាន​ទៅលើ​រឿង Hwarang និង​លំដាប់​ទី ៣ បាន​ទៅលើ​រឿង Legend of the Blue Sea៕

 

Goblin 01 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់