តារាចម្រៀង Suzy ធ្វើឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល ជាមួយ​ការថតរូប​បញ្ចេញ​សាច់​សខ្ចី​ជា​លើក​ទី​ពីរ​ក្នុង​អាជីព​របស់​នាង​

    ​នាង Suzy របស់​ក្រុម Miss A បានធ្វើឱ្យ​អ្នកគាំទ្រ​ព្រឺរ​សម្បុរ​ម្ដងទៀត​ដោយសារតែ​រូបថត​ដ៏​មាន​មន្ត​ស្នេហ៍​មួយ​សន្លឹក​របស់​នាង​។​

​    ​រូបថត​ថ្មី​របស់​នាង​គឺជា​ផ្នែក​មួយ​នៃ​ការផ្សព្វផ្សាយ​គ្រឿងអលង្ការ​របស់​ក្រុមហ៊ុន Didier Dubot​។ នាង​ត្រូវបាន​គេ​ជ្រើសរើស​ជា​ឯកអគ្គរដ្ឋទូត​យីហោ​ក្រុមហ៊ុន​នេះ​កាលពី​ឆ្នាំមុន និង​បានធ្វើឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ជាមួយនឹង​សម្រស់​ដ៏​ឆើតឆាយ​របស់​នាង​។​

​    ​ក្នុង​រូបថត​នោះ​នាង​បាន​ផ្ដេកខ្លួន​នៅលើ​សា​ឡុង ជាមួយនឹង​ភ្នែក​បិទ​បែប​ស្រទន់​របស់​នាង ដោយ​បង្កើត​រូបភាព​ដូច​ក្នុង​សុបិន​មួយ​។ នេះ​ជា​លើក​ទី​ពីរ​របស់​នាង ដែល​បាន​បញ្ចេញ​សាច់​បែបនេះ និង​ធ្វើឱ្យ​អ្នកគាំទ្រ​ព្រឺ​សម្បុរ​ម្ដងទៀត​ផងដែរ​៕

Suzy didierdubot
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...