ប៉ូលិស​ខណ្ឌឫស្សីកែវ​បង្ក្រាប​ឃាត់​ជនសង្ស័យ​បាន​២​នាក់​ប្រើប្រាស់​គ្រឿងញៀន​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌឫស្សីកែវ និង​ប៉ូលិស​ប៉ុស្តិ៍​ច្រាំង​ចំរេះ ​២ បាន​ស្រាវជ្រាវ​បង្ក្រាប​ជាក់ស្តែង​ទីតាំង​ប្រើប្រាស់​សារធាតុ​ញៀន​ឈានទៅ​ឃាត់ខ្លួន​ជ​នស​ង្ស​យ័​បាន​ចំនួន ០២ ​នាក់ នៅ​ក្រុមទី​៣ ភូមិខ​២ សង្កាត់​ច្រាំង​ចំរេះ​២ នា​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៧ ម៉ោង​២​រសៀល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១-​ឈ្មោះ ណុប បារាំង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ក្រុម​៣ ភូមិ ខ​២ សង្កាត់​ច្រាំង​ចំរេះ​២ មុខរបរ មិន​ពិតប្រាកដ និង​ទី​២-​ឈ្មោះ សេត រ៉ សិត ភេទ ប្រុស អាយុ​១៩​ឆ្នាំ​ជនជាតិ ខ្មែរឥស្លាម មាន​ទីលំនៅ ក្រុម​៣ ភូមិ ខ​២ សង្កាត់​ច្រាំង​ចំរេះ​២ មុខរបរ កម្មករសំណង់។​

    សម្ភារៈ​ដកហូត​មាន​ដប​ជាប់​ទុយោ​0១-​កន្ទោង, 0១-​ដែកកេះ ០២ ឧបករណ៍ប្រើប្រាស់​មួយចំនួន​។ ក្រោយ​បង្ក្រាប​ឃាត់​ជនសង្ស័យ​ខាងលើ ក៏បាន​នាំយកមក​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ចាត់ការ​បន្ត៕

Untitled 1 adverise with khmeread

មតិយោបល់