អប់រំ​ធ្វើ​កិច្ចសន្យា​ ៣ ​នាក់​និង​បង្ក្រាបបាន​ ៦ ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កំពត ៖ ប៉ូលិស​ខេត្តកំពត​កាលពី​ម្សិលមិញ​បាន​កោះហៅ​មុខសញ្ញា​សេព​ថ្នាំញៀន​ ៣ ​នាក់មក​អប់រំ​ធ្វើ​កិច្ចសន្យា​ចំពោះមុខ​ឪពុកម្តាយ និង​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់ ​២​ ករណី​ផ្សេងទៀត​ដោយ​ឃាត់ខ្លួន​បាន​ ៦ ​នាក់​បន្ថែមទៀត។​

    ករណី​ទី​១-​ប៉ូលិស​ស្រុក​បន្ទាយមាស នៅ​ថ្ងៃទី០៩ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង២ ​និង​៣០​នាទី រសៀល​បាន​កោះហៅ​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន មក​សាកសួរ​ព័ត៌មាន និង​ធ្វើ​ការអប់រំ ចុះកិច្ចសន្យា និង​អញ្ជើញ​ឪពុក​-​ម្តាយ បងប្អូន ធានា​យកទៅ​មណ្ឌល​កែប្រែបាន​ចំនួន ០៣​ នាក់​។

    ប៉ូលិស​និយាយថា ជនសង្ស័យ​៣​នាក់​រួមមាន៖ ១.​ឈ្មោះ ព្រំ ចាន់​រង្សី ភេទ​ប្រុស អាយុ២៤​ឆ្នាំ នៅ​ភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស, ២.​ឈ្មោះ ង៉ែត សំណាង ភេទ​ប្រុស អាយុ២២​ឆ្នាំ នៅ​ភូមិ​ទូក​មាស ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស និង​៣.​ឈ្មោះ សុខ សំបូរ ភេទ​ប្រុស អាយុ៣២​ឆ្នាំ នៅ​ភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស។ អ្នក​ទាំងបី​យល់ព្រម និង​ធ្វើ​កិច្ចសន្យា​ខាងលើ ដើម្បី​កែខ្លួន។​

    ករណី​ទី​២-​ប៉ូលិស​ស្រុក​ដងទង់​នៅ​ថ្ងៃទី០៩ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​២​រសៀល​បាន​បង្ក្រាបបាន​ករណី​ប្រើប្រាស់​គ្រឿងញៀន នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​អង្គរមាស ស្រុក​ដងទង់​សោយ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០២​ នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​២​នាក់​គឺ៖ ១.​ឈ្មោះ ទូច សំអន ភេទ​ប្រុស អាយុ២៦​ឆ្នាំ នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​អង្គរមាស ស្រុក​ដងទង់ និង ២.​ឈ្មោះ ផន វណ្ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​កោះ​ឫស្សី ឃុំ​ត្រពាំង​បី ស្រុក​ឈូក និង​ដកហូត​បាន​សម្ភារៈសម្រាប់​ជក់​មួយចំនួន។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​។​

    ករណី​ទី​៣- ប៉ូលិស​ក្រុង​កំពត​នៅ​ថ្ងៃទី០៩ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង ១២​ក្រោម​ការសម្របសម្រួល និង​ដឹកនាំ​កម្លាំង​ដោយ​លោក​ព្រះរាជអាជ្ញារង មុត ដា​រ៉ា កម្លាំង​អន្តរា​គម​ន៏​ពិសេស សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​ការិយាល័យ​គ្រឿងញៀន បាន​ចុះបង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៤​នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​៤​នាក់​គឺ៖ ១.​ឈ្មោះ អ៊ុំ សើ ភេទ​ប្រុស អាយុ២២​ឆ្នាំ នៅ​ភូមិ​ម៉ាក់​ប្រាង្គ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ,​ ២.​ឈ្មោះ ដុំ រ៉ា​ម៉ន ភេទ​ប្រុស អាយុ២៥​ឆ្នាំ នៅ​ភូមិ​សំរោង ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ, ៣.​ឈ្មោះ ថូ ស៊ី​និ​ត ភេទ​ប្រុស អាយុ២១​ឆ្នាំ នៅ​ភូមិ​ម៉ាក់​ប្រាង្គ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ និង​៤.​ឈ្មោះ យ៉ា សាត ភេទ​ប្រុស អាយុ២២​ឆ្នាំ នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ១០​កញ្ចប់ (​ធំ ០១​កញ្ចប់ និង​តូច ០៩​កញ្ចប់​)។​

    បច្ចុប្បន​ជនសង្ស័យ​ទាំង ០៤​ នាក់​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕

adverise with khmeread