​អ្នកជំនាញ​បារម្ភ​គីម​ជុង​អ៊ុន​បាញ់​មី​ស៊ី​ល​ដាក់​ត្រាំ​ថ្ងៃ​ឡើងកាន់តំណែង​ប្រធានាធិបតី​អាមេរិក​

​    ​យោងតាម​អ្នកជំនាញ​ឱ្យដឹងថា មេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងជើង លោក​គីម​ជុង​អ៊ុន នឹង​បាញ់​មី​ស៊ី​ល​ដែលមាន​សមត្ថភាព​បំផ្លិច​ផ្លាញ​ក្នុង​ទ្រង់ទ្រាយ​ធំ​ដាក់​សហរដ្ឋអាមេរិក​នៅ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។​

​    ​ជន​ផ្តាច់ការ​រូបនេះ​បាន​ស្វាគមន៍​ឆ្នាំ​ថ្មី​ដោយនិយាយ​យ៉ាង​គឃ្លើន​ថា មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់ខ្លួន​បាន​ស្ថិតនៅ​ដំណាក់កាល​ចុងក្រោយ​នៃ​ការរៀបចំ ហើយនឹង​អាច​បាញ់​ក្នុងពេល​ឆាប់ៗ​នេះ​។​

​    ​សាស្ត្រាចារ្យ Kim Dong-yup នៅ​វិទ្យាស្ថាន​សិក្សា​អាស៊ី​ខាងកើត​បាន​និយាយថា មានលទ្ធភាព​ច្រើន​ដែលថា គីម​ជុង​អ៊ុន នឹង​បាញ់​មី​ស៊ី​ល​មាន​សមត្ថភាព​ដឹក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ (ICBM) ក្នុង​ឆ្នាំ ២០១៧ នេះ​។​

​    ​គាត់​បាន​និយាយថា "​ការកែលម្អ​បន្ថែម​នៃ ICBM មានន័យថា កូរ៉េខាងជើង​នឹង​បាញ់​គ្រាប់ KN-08 និង KN-14 ទៅក្នុង​អាកាស ដែល​វា​ត្រូវ​បានបង្ហាញ​នៅ​ក្បួន​ដង្ហែ​យោធា​"​។​

​    ​លេខាធិការ​ក្រសួងការពារជាតិ​កូរ៉េខាងជើង​ម្នាក់​បាន​ព្រមាន​ថា ICBM អាច​បាញ់ "​គ្រប់ពេល គ្រប់​ទីកន្លែង​" ហើយ​បាន​បន្ទោស​សហរដ្ឋអាមេរិក​ចំពោះ​ការដុត​បញ្ឆេះ​មេដឹកនាំ​កំពូល​របស់​ពួកគេ​ឱ្យធ្វើ​បែបនេះ​។​

​    ​អ្នកជំនាញ​ជឿថា មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង​បាន​ពិចារណា​បាញ់​មី​ស៊ី​ល​ដាក់​លោក​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់​ត្រាំ មុនគេ នៅពេល​លោក​ឡើងកាន់តំណែង​នៅ​ថ្ងៃទី​២០​មករា​នេះ​។​

​    ​ប៉ុន្តែ​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​បាន​ចាប់ដៃគ្នា​ក្នុង​ការបង្កើត​កងកម្លាំង​ពិសេស​ដែលមាន​សមត្ថភាព​សម្លាប់​លោក គីម​ជុង​អ៊ុន ប្រសិនបើ​គាត់​សម្រេចចិត្ត​ប្រើ​អាវុធ​ធុន​ធ្ងន់​របស់ខ្លួន​៕

ប្រភព៖ បរទេស

1 adverise with khmeread

មតិយោបល់