adverise with khmeread Collage

កូរ៉េចាប់ផ្តើមវាយលុកទីផ្សារទីម័រតាមរយៈការថតភាពយន្តថ្មីប្រមូលផ្តុំដោយតួក្មេងៗស្អាតៗនៅទីនោះ

​    ​តាម​ដឹង ខ្សែភាពយន្ត "The Law of The Jungle" របស់​ទូរទស្សន៍ SBS ដែល​ថត​នៅលើ​ទឹកដី​ប្រទេស​ទី​ម័​រ​ខាងកើត នឹងមាន​សុទ្ធតែ​តារា​ក្មេងៗ​ដែល​ទើប​រះ​ចូលរួម​សម្តែង​។​

​    ​បើ​យោងទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​កូរ៉េ​នៅ​ថ្ងៃទី​២១ ខែមករា រឿង "The Law of The Jungle" ដែល​នឹង​ចាប់ផ្ដើម​ថត​នៅ​ចុង​ខែម​ករានេះ​មាន​តួ​សម្ដែង​ដូចជា លោក Seo Kang Joon, នាង Jeon Hye Bin, សមាជិក​ក្រុម 2PM លោក Chansung, សមាជិក​ក្រុម Infinite លោក Sungjong និង សមាជិក​ក្រុម B1A4 លោក Sandeul​។​

​    ​សមាជិក​ក្រុម AOA នាង Seolhyun កំពុងស្ថិត​ក្នុង​ការចចា​រ​ក្នុង​ខ្សែភាពយន្ត​មួយ​នេះ​ផងដែរ​។​

​    ​អ្នកតំណាង​រឿង​និយាយថា "​យើង​មិនទាន់​ទទួលបាន​ការបញ្ជាក់​ពី​រូបនាង​នៅឡើយ​ទេ​ក្នុង​ខ្សែភាពយន្ត​ថ្មី​មួយ​នេះ​។ នៅពេលនេះ​មាន​ចំណុច​ជាច្រើន​ដែល​ត្រូវ​ពិភាក្សា​ដូចជា​កាលវិភាគ​ជាដើម​"​។​

​    ​ទន្ទឹមនឹង​នេះដែរ ការថត​រឿង​ក្នុងប្រទេស​ទី​ម័​រ​នេះ​នឹង​ចែកចេញជា​ពីរ​ក្រុម ដែល​ក្រុម​ទីមួយ​នឹង​សម្ដែង​នៅ​ចុងខែ​មករា និង​ក្រុមទី​ពីរ​នៅ​ដើមខែ​កុម្ភៈ​ឆ្នាំនេះ​៕

Seo Kang Joon

Jeon Hye Bin

Chansung

Sungjong

Sandeul​

Seolhyun

adverise with khmeread

មតិយោបល់