samsung-banner
adverise with khmeread

ប៉ូលិស​ខេត្ត​ព្រះសីហនុ​បាន​បង្ក្រាប​អំពើជួញដូរ​គ្រឿងញៀន​បាន​ម្នាក់​

Unnamed %287%29

    ព្រះសីហនុ ៖ ប៉ូលិស​ខេត្ត​ព្រះសីហនុ​បាន​បង្ក្រាប​អំពើជួញដូរ​គ្រឿងញៀន​មួយ​ករណី​កាលពី​ម៉ោងជាង​១១​ យប់​ថ្ងៃ​៩​ មករា ​២០១៧ នៅ​ចំណុច​ក្រុមទី​១៥ ភូមិ​៣ សង្កាត់​លេខ​៤  ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ អៀម សុវណ្ណារិទ្ធ​ (​ហៅ ភ័ក្ត្រ​)​ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ដកហូត​បាន​វត្ថុតាង ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ១​កញ្ចប់​ធំ និង ៥​កញ្ចប់​តូច, ​ទូរស័ព្ទដៃ ១​គ្រឿង និង​ម៉ូតូ​១​គ្រឿង រួច​បញ្ជូនទៅ​អធិការដ្ឋាន​ក្រុងព្រះសីហនុ​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់