អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចាប់​ក្មេងប្រុស​៣​នាក់​រពឹសដៃ​លួច​សម្ភារៈ​ភ្ញៀវ​បរទេស​

    ព្រះសីហនុ ៖ ជនសង្ស័យ ​៣ ​នាក់​ដែល​លួច​សម្ភារៈ​ជនបរទេស​នៅ​ឆ្នេរ​អូរ​ឈើ​ទាល​ក្រុងព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃទី​០៩​ ខែមករា ​ឆ្នាំ​២០១៧ ត្រូវបាន​កម្លាំង​កង​រាជ​អាវ​ធ​ហត្ថ​ចាប់​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៧ ​និង​៣០​នាទី​យប់។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​រួមមាន​១-ឈ្មោះ ​ផុន ​ដា​រ៉ា ​ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៤​ ក្រុងព្រះសីហនុ​, ២- ឈ្មោះ ​លាង ​រស្មី​ ភេទ​ប្រុស ​អាយុ​១៥​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​មិន​ពិតប្រាកដ​ និង​៣- ឈ្មោះ​ កុយ​ បញ្ញា ​ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ។​

    បច្ចុប្បន្ន​បាន​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

Unnamed %281%29
adverise with khmeread
Loading ad ...