កំពូល​កុំព្យូទ័រ​សម្រាប់​លេង​ហ្គេម ២ គ្រឿង​គត់ យកមក​តាំងពិព័រណ៍ CES ត្រូវ​ចោរលួច​បាត់​ហើយ​

    ​កុំ​ព្យួ​ទ័​រ​ហ្គេម​គំរូ​ចំនួន ២ ម៉ូ​ដែល​ត្រូវបាន​ចោរលួច​បាត់​នៅតាម​ពិព័រណ៍ CES 2017 ក្នុង​ទីក្រុង Las Vegas​។ នេះ​បើតាម BBC ចេញផ្សាយ​ថ្ងៃ​អង្គារ​នេះ​។​

​    ​កុំព្យូទ័រ​គំរូ​ចំនួន ២ របស់​ក្រុមហ៊ុន Razer ដែលមាន​អេក្រង់​បែកមែក​ជា ៣ ទំហំ 4K និង​ជា​កុំព្យូទ័រ​ដែល​អាច​បត់​បា​ន​លើកដំបូង ត្រូវបាន​ចោរលួច​យក​ពី​បន្ទប់​កាលពី​ថ្ងៃអាទិត្យ​។​

​    ​លោក Min-Liang Tan ប្រធាន​នាយក​ប្រតិបត្តិ​បាន​និយាយថា ក្រុមហ៊ុន​បាន​ចោទ​លើ​ករណី​ជា "​បទ​ចារកម្ម​ឧស្សាហកម្ម​"​។​

​    ​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Razer បាន​និយាយថា បានផ្ដល់​ប្រាក់​ចំនួន ២៥.០០០ ដុល្លារ​សម្រាប់​ព័ត៌មាន​លម្អិត​ដើម្បី​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​និង​ចាប់ខ្លួន​ផ្ដន្ទាទោស​តាមច្បាប់​។​

​    ​គាត់​ក៏បាន​និយាយ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផងដែរ​ថា "​ក្រុម​របស់​យើង​បានធ្វើការ ២ ខែ​លើ​គំរូ​កុំព្យូទ័រ​នេះ និង​ផលិត​វា​ចេញមក​។ វា​គឺជា​ការបន្លំ​លួច ហើយ​ការបន្លំ​នេះ​មិនល្អ​សម្រាប់​ពួកគេ​យើង​ទេ​។ នរណាម្នាក់​ដែល​នឹងធ្វើ​រឿងនេះ ច្បាស់​ណាស់​គឺ​មិន​ឆ្លាត​ទេ​"៕

ប្រភព៖BBC

 93284739 razer 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់