មួយ​ជើង​កោង​ចូល​ទី​យ៉ាង​ស្អាត បានធ្វើឱ្យ​កីឡាករ​ម៉ាឡេស៊ី​ក្លាយជា​កីឡាករ​អាស៊ី​ទីមួយ​ឈរ​ទន្ទឹមគ្នា​ជាមួយ Ronaldo ដើម្បី​ទទួលពាន​ពី FIFA

    ​ប្រទេស​ម៉ាឡេស៊ី​ហាក់​សប្បាយរីករាយ​ជាខ្លាំង ខណៈ​ប្រទេស​នេះ​បាន​ភ្ញាក់​ពី​ដំណេក​ដោយ​ដឹងថា កីឡាករ Mohd Faiz Subri បានឈ្នះ​ពានរង្វាន់​គ្រាប់​បាល់​ល្អ​ដាច់​គេ​របស់ Fifa គឺ​ពាន​ឈ្មោះ Puskas Award ប្រចាំឆ្នាំ ២០១៦​។​

​    ​Faiz ដែល​បាន​ល្បី​រន្ទឺ​ពេញ​បណ្តាញ​សង្គម​ដោយសារ​ទាត់​បាល់​កោង​មួយ​ជើង​ចូល​សំណាញ់​ទី​ដ៏​អស្ចារ្យ​ឱ្យ​ក្លឹប Penang បានធ្វើឱ្យ​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល​លោក Ronaldo ភ្ញាក់ផ្អើល​ពេល​អាន​ឈ្មោះ​របស់គាត់​នៅ​ពិធី​ប្រគល់​រង្វាន់​ក្នុង​ទីក្រុង​ហ្សួ​រី​ច​។​

​    ​គាត់​ជា​ជនជាតិ​អាស៊ី​ទីមួយ​ដែល​ឈ្នះ​ពានរង្វាន់​ដែល​មិនអាច​កាត់ថ្លៃ​បាន​មួយ​នេះ ដែល​នេះ​បាន​ជួយ​ឱ្យ​គាត់​តោងកា​លី​ប​កីឡាករ​ល្បីៗ​របស់​ពិភពលោក​ដូចជា Ronaldo, Lionel Messi និង Zlatan Ibrahimovic​។​

​    ​នៅលើ​បណ្តាញ​សង្គម Instagram វិញ កីឡាករ Faiz ក៏បាន​បង្ហោះ​រូបភាព​របស់គាត់​ជាមួយ​អតីត​គ្រូបង្វឹក​ល្បីល្បាញ​លោក Alex Ferguson ខណៈ​គាត់​ក៏បាន​ថតរូប​សែ​ល​ហ្វី​ជាមួយ Ronaldo ផងដែរ​៕

ប្រភព៖ បរទេស

1
adverise with khmeread

អ្នកនឹងចូលចិត្ត