samsung-banner
adverise with khmeread

អតិថិជន​កុំព្យូទ័រ Apple ដ៏​ស្រឡាំងកាំង​រកឃើញ​កាក់​ក្នុង​កុំព្យូទ័រ​ខ្លួន ហើយ​ខ្លះ​ថា​ក្រុមហ៊ុន​ព្យាយាម​ដាក់​មន្តអាគម​ឱ្យ​លក់ដាច់​

Untitled 1

    ​អ្នក​ប្រហែល​ជាមាន​កុំព្យូទ័រ​យួរដៃ Apple ក្នុង​ដៃ​របស់​អ្នក ហើយ​អ្នក​មិនដែល​បាន​បើក​មើល​ខាងក្នុង​របស់​វា​នោះទេ ប៉ុន្ដែ​ប្រសិនបើ​អ្នកបើក អ្នកនឹង​ឃើញ​អ្វីមួយ​មិនអាច​រំពឹង​ទុកជាមុន​។​

​    ​អ​ថិ​តិ​ជន​របស់​ក្រុមហ៊ុន Apple ជុំវិញ​ពិភពលោក​បាន​រាយការណ៍​ថា ពួកគេ​រកឃើញ​មានកា​ក់នៅ​ខាងក្នុង MacBooks របស់​ពួកគេ ហើយ​គ្មាន​នរណាម្នាក់​ដឹងថា​ហេតុ​បានជា​បែបនេះ​ទេ​។​

​    ​ខ្លះ​បាន​រាយការណ៍​ថា​មាន​លុយ​នៅ​ខាងក្នុង​កុំព្យូទ័រ ខណៈដែល​អ្នកផ្សេង​ទៀត​បាន​ស្ដីបន្ទោស Apple ថា​បានដាក់​មន្តអាគម​គាថា​អូមអាម​នៅលើ​កុំព្យូទ័រ​យួរដៃ​។​

​    ​កាលពី​សប្ដាហ៍​មុន​អ្នកលេង​បណ្ដាញ​សង្គម Imgur បាន​ផុស​រូបភាព​បង្ហាញ SuperDrive របស់ MacBook របស់គាត់​ប្រឡាក់​ថ្នាំ​បាញ់​។​

​    ​ហើយ​គាត់​ក៏បាន​និយាយ​ផងដែរ​ថា មិនដឹង​កាក់​ទាំងនោះ​នៅក្នុង​នោះ​ដោយ​របៀប​ណា​។​

​    ​ប៉ុន្ដែ​នេះ​មិនមាន​ជា​ករណី​ទីមួយ​នោះទេ ឧ​ប​ទ្ទ​ហេតុនេះ​ត្រូវបាន​គេ​រាយការណ៍​ថា​កាលពី​ឆ្នាំ ២០១០ ក៏​ធ្លាប់​កើតមានឡើង​ដែរ​។ នៅមាន​អ្នកលេង​បណ្ដាញ​យូ​ធូប​ឈ្មោះ Greg Kilpatrick បាន​បង្ហោះ​វីដេអូ​រយៈពេល ៤០ វិនាទី​ក៏បាន​បង្ហាញ​ផងដែរ​ថា មាន​កាក់​ក្នុង​កុំ​ព្យួ​ទ័​រ​របស់គាត់​។​

​    ​ដោយសារ​រឿងនេះ មនុស្ស​បាននាំគ្នា​ជជែក​គ្នា​ពេញ​បណ្ដាញ​សង្គម​ដោយមាន​អ្នកខ្លះ​និយាយថា វា​ប្រហែលជា​ដាក់​ដើម្បី​ជួយ​គាំទ្រ​កុំព្យូទ័រ​យួរដៃ ដើម្បី​កុំឱ្យ Drive ខូច​។​
​    ​
​    ​ប៉ុន្ដែ​អ្នកផ្សេង​ទៀត​បាន​បដិសេធ ខណៈដែល​អ្នក​ផ្សេងទៀត​បញ្ចេញមតិ​ថា​វា​គឺជា​ការដាក់​មន្តអាគម​អូមអាម​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់