បុរសម្នាក់ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២២ឆ្នាំ បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទលួចតេឡេទូរទស្សន៍ចេញពីផ្ទះជាច្រើន។
Eric Bramwell ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារយ៉ាងហោចណាស់ពាក់កណ្តាលនៃទោសរបស់គាត់ក្រោយពីត្រូវប៉ូលិសខាត់ខ្លួន បន្ទាប់ពីចូលលួចយកតេឡេជាបន្តបន្ទាប់។ បុរសវ័យ៣៥ឆ្នាំរូបនេះបានលួចតេឡេពីអាគារផ្ទះល្វែងជាច្រើនខ្នងនៅរដ្ឋ Illinois សហរដ្ឋអាមេរិក។
បុរសរូបនេះបន្សល់ទុកស្រោមដៃដែលមានស្លាកស្នាម DNA នៅកន្លែងកើតហេតុនៅថ្ងៃទី១ខែសីហាឆ្នាំ២០១៥។ លោក Bramwell ប្រឈមមុខនឹងការជាប់ពន្ធនាគារ៣០ឆ្នាំ ដោយសារតែប្រវត្តិនៃបទល្មើសនេះកើតឡើងច្រើនលើកច្រើននិងជាយូរមកហើយ។
តុលាការបង្គាប់ឲ្យបុរសម្នាក់នេះ អនុវត្តទោសយ៉ាងណាស់ពាក់កណ្តាលនៃទោស២២ឆ្នាំរបស់គាត់៕
ប្រភព៖បរទេស
