លោក Claudio Ranieri ទទួលបានពានគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ

          គ្រូបង្វឹក​ក្លឹប Leicester លោក Claudio Ranieri បាន​ទទួល​ពាន​គ្រូបង្វឹក​ឆ្នើម​ប្រ​ចាំ​ឆ្នាំ​។ គ្រូបង្វឹក​រូប​នេះ​ក៏ដណ្តើម​បាន​ពាន​បន្ថែម​មួយទៀត​ បន្ទាប់​ពី​ដឹក​នាំ​ក្រុម Leicester City ឲ្យលើក​ពាន​ក្របខណ្ឌ PL កាលពី​រដូវ​កាល​មុន ។

​លោក​ Maradona គឺជា​អ្នក​ប្រគល់​ពាន​ជូន​លោក Ranieri ដោយផ្ទាល់។ លោក Ranieri បាន​ហៅជោគជ័យ​កាលរដូវ​កាល​មុន​ថា “មិនគួរឲ្យ​ជឿ” បន្ទាប់​ពី​រើបម្រះ​ចេញពី​តំបន់​កាត់ចេញ​។

          នៅ​រដូវ​កាល​នេះក្រុម​ Leicester គ្មាន​ផែន​ការ​អ្វីថ្មីទេហើយ​​ស្ថិតនៅ​លេខ​រៀងទី​១៥​ ក្នុ​ង​លីក​ បន្ទាប់ពី​ឡើ​ង​ដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ក្រប​ខណ្ឌ​ឆេម​ពាន​លីក។

          Ranieri ត្រូវ​បាន​ផ្តល់​កិត្តិយស​នៅក្នុង​កម្មវិធីប្រគល់​ពាន FIFA `s Best នៅ​ទីក្រុងហ្ស៊ូរិច។ លោកបាន​និយាយថា “ទេវតា​បាល់​បាន​និយាយថា ក្រុម Leicester ត្រូវ​តែ​ឈ្នះ​ ហើយ​ពួកគេ​ឈ្នះ​មែន។ ពួកគេ​ពិត​ជា​ឈ្នះ”។

          លោកបន្តថា “​វាពិតជា​មិនគួរ​ឲ្យ​ជឿពី​អ្វីដែល​បាន​កើត​ឡើ​ង​កាល​ពី​រដូវ​កាល​មុន​នៅ​ក្របខណ្ឌ​ PL។ វាគឺជាលីកមួយ​ក្នុ​ង​ចំណោម​លីក​សំខាន់​នៅ​ក្នុង​ពិភព​លោក​ ហើយ​ពួកយើងបានឈ្នះ​ពាន​ជើង​ឯក​”៕

Nintchdbpict0002933837271 adverise with khmeread

មតិយោបល់