Trump តែងតាំង​កូនប្រសា​ខ្លួនឯង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់ ហើយក៏​អត់​ស៊ីប្រាក់ខែ​ដូច Trump ដែរ គឺ​ធ្វើ​ការឱ្យ​ទទេ​

    ​ក្រុម​អន្តរកាល​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​បានប្រកាសថា Jared Kushner កូនប្រសា​របស់​ដូ​ណា​ល់ ត្រាំ ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ផ្ទាល់​របស់​ប្រធានាធិបតី Donal Trump​។ នេះ​បើតាម​ប្រភព Daily Mail កាលពី​ថ្ងៃទី​៩​មករា​។​

​    ​តួនាទី​នេះ​នឹង​ដូចគ្នា​ទៅនឹង​តួនាទី​ដដែល ដែល​គាត់​បាន​កាន់​អំឡុង​យុទ្ធនាការ​របស់​បក្ស​សាធារណរដ្ឋ ខណៈ​គាត់​បំពេញ​តំណែង​ថ្នាក់ដឹកនាំ​ជំនិត​ទាំងបី ដែល​រួមមាន​ទាំង​នាយអគ្គសេនាធិការ​សេត​វិមាន​ដែល​ជិត​ចូលកាន់​តំណែង លោក Reince Priebus និង មេ​រៀបចំ​យុទ្ធសាស្ត្រ លោក Stephen Bannon​។ 

​    ​Kushner ដែលជា​មហាសេដ្ឋី​ដូច​ឪពុកក្មេក​ខ្លួន​ដែរ នឹងមិន​ស៊ីប្រាក់ខែ​នោះទេ​។ សេចក្តីថ្លែងការណ៍​រប​ស់​ក្រុម​អន្តរកាល​របស់​ប្រធានាធិបតី Trump បាន​និយាយថា "Kushner បានជ្រើសរើស​មិន​យកប្រាក់​ខែ​ទេ ខណៈ​បម្រើការ​ក្នុង​រដ្ឋការ​ថ្មី​"​។ 

​    ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ដែល​ប្រកាស​អំពី​តួនាទី​របស់ Kushner លោក Trump បាន​ហៅ​កូនប្រសា​នេះ​ថា "​ទ្រព្យសម្បត្តិ​ដ៏​អស្ចារ្យ​បំផុត និង​ជាទី​ប្រឹក្សា​ដ៏​គួរឱ្យ​ទុកចិត្ត​" ដោយ​និយាយថា លោក​មាន​មោទនភាព​ដែល​បានដាក់​កូនប្រសា​ក្នុងតួនាទី​ថ្នាក់ដឹកនាំ​ដ៏​សំខាន់ ថ្វីបើ​អាចមាន​បញ្ហា​ខាង​នយោបាយ​ក៏ដោយ​។ 

​    ​Trump និយាយថា "​កូនប្រសា​មាន​ភាពជោគជ័យ​មិនគួរ​ឱ្យ​ជឿ ទាំង​ក្នុង​កិច្ចការជំនួញ និង​នយោបាយ​សព្វថ្ងៃ​។ គាត់​នឹង​ជា​សមាជិក​មិនអាច​កាត់ថ្លៃ​បាន​នៃ​ក្រុម​របស់ខ្ញុំ ពេលដែល​ខ្ញុំ​កំណត់​និង​អនុវត្ត​របៀបវារៈ​ដ៏​មហិច្ឆតា​របស់ខ្ញុំ ដោយ​ដាក់​ប្រជាជន​អាមេរិក​ជា​អាទិភាព​"៕ 

 

adverise with khmeread