ថ្ងៃនេះ​ជា​ខួប ១០ ឆ្នាំ​នៃ​ការបង្ហាញ iPhone លើកដំបូង ដែល​ផ្លាស់ប្តូរ​ពិភពលោក​ទាំងស្រុង​

    ​iPhone មាន​អាយុកាល ១០ ឆ្នាំ​នៅថ្ងៃនេះ នេះ​ប្រសិនបើ​យើង​រាប់​ចាប់​ពីថ្ងៃ​ប្រកាស​ដំបូង​។ សមិទ្ធផល iPhone កើតឡើង​គឺ​ដោយសារ​លោក Steve Jobs ដែលជា​អ្នក​ផ្លាស់ប្ដូរ​ពិភពលោក​ទាំងមូល​ដោយសារតែ​ទូរស័ព្ទដៃ iPhone ដំបូង​របស់គាត់​។​

​    ​ខាងក្រោម​នេះ​គឺជា​អ្វីដែល​កើត​ដំបូង​របស់លោក Steve Jobs នៅពេល​បង្ហាញ​ឧបករណ៍​ទំនើប​ដំបូង​របស់លោក​។​

​    ​១. iPod សម្រាប់​ស្ដាប់​ចម្រៀង​
​    ​នៅពេល​ធ្វើ​បទ​បង្ហាញ​ដំបូង​លោក​ត្រូវបាន​គេ​សើច​គ្រប់គ្នា ដោយសារតែ​ឧបករណ៍​ចម្លែក​របស់គាត់​។​

​    ​២. កម្មវិធី iPod នៅលើ iPhone
​    ​២០ នាទី​ក្រោយ​គាត់​បានបង្ហាញ​កម្មវិធី iPod នៅលើ iPhone ដោយ​ដំបូង​ឡើយ​គាត់​បានបង្ហាញ​ត្រឹមតែ​ផ្ទាំង​មុខរប​ស់វា​ប៉ុណ្ណោះ​។ បន្ទាប់មក​លោក​បាន​មុខងារ​សំខាន់ៗ​ដូចជា Home Button, Touch-scrolling និង Switching to Landscape Mode​។ បន្ទាប់មក​គាត់​បាន​ចុច​អូស​ដោយ​សោ​ជា​លើកដំបូង ហើយ​បានទទួល​ការកោតសរសើរ​ពី​ទស្សនិកជន​ទៀតផង​។​

​    ​៣. iPhone
​    ​ពិតណាស់​មនុស្ស​ប្រើ​ទូរស័ព្ទដៃ​សម្រាប់តែ​តេ​មួយ​មុខ​គត់ ប៉ុន្ដែ​នៅ​ចំណុច​នេះ​ស្មា​ត​ហ្វូ​ន​លើសពី​ការ​តេ​ហៅ​បាន​ទៅទៀត​។ កន្លែង​ផ្ទុក​លេខ​ទូរស័ព្ទ​គឺមាន​ភាពងាយស្រួល​នៅលើ iPhone ដោយសារតែ​វា​មាន​អេក្រង់​ធំ និង​ងាយស្រួល​អូស​រក​លេខ​ទូរស័ព្ទ​។​

​    ​Steve Jobs ក៏បាន​ធ្វើតេស្ដ​សាកល្បង​តេ និង​មុខងារ​ឱ្យ​ទស្សនិកជន​មើល ហើយ​ទស្សនិកជន​ជាច្រើន​មាន​ភាព​រីករាយ​ជាខ្លាំង​នៅពេល​ឃើញ​ដូច្នេះ​។ ដោយសារតែ iPhone នេះហើយ​ទើបបាន​ផ្លាស់ប្ដូរ​ពិភពលោក​ឱ្យ​កាន់តែ​ងាយស្រួល​មកដល់​សព្វថ្ងៃ​នេះ ដោយ​ការប្រកួតប្រជែង​គ្នា​រហូតដល់​មាន​ស្មា​ត​ហ្វូ​ន​ផ្សេងទៀត​កាន់​ទំនើបៗ​ទៅ​។​

​    ​គួរ​បញ្ជាក់ថា លោក Steve Jobs បាន​យក iPhone មក​ប្រកាស​ដំបូង​គឺ​នៅ​ថ្ងៃទី ១០ ខែមករា ឆ្នាំ​២០០៧៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត