ប៉ូលិស​ស្រុក​អន្លង់វែង​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន ​៣​ នាក់

    ឧ​ត្ត​រ​មានជ័យ ៖ កម្លាំង​ប៉ូលិស​ស្រុក​អន្លង់វែង បាន​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ០១ ករណី នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង កាលពី​ព្រឹក​ថ្ងៃទី​១០ ​មករា ​២០១៦​នេះ ដោយ​ឃាត់ខ្លួន ចំនួន ៣ នាក់ (​ប្រុស​)។​

    ប៉ូលិស​ពុំទាន​បង្ហាញ​ពី​អត្តសញ្ញាណ​ពួកគេ​ទាំ​៣​នាក់​នៅឡើយ ហើយ​វត្ថុតាង​ដកហូត​រួមមាន៖ ថ្នាំញៀន​(​ម៉ា​ទឹកកក​) ចំនួន ០២ កញ្ចប់​តូច​, ម៉ូតូ ១ គ្រឿង​, ទូរស័ព្ទដៃ​ចំនួន ០២, ដាវ​សាម​រ៉ៃ​១, ​កាំបិត​ស្នៀត​១,​ សម្ភារៈ​សម្រាប់​វេច​ខ្ចប់ និង​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន។​

    បច្ចុប្បន្ន កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​និតិ​វិធី៕

Unnamed adverise with khmeread

មតិយោបល់