adverise with khmeread 22

ចង់ឱ្យ​គោ​ជាន់​ទេ​? បើ​ចង់ សូម​ទៅ​ពិធីបុណ្យ​ហិណ្ឌូ​មួយ​នៅ​ឥណ្ឌា​!

​    វីដេអូនេះបង្ហាញ​មនុស្ស​ប្រុស​រាប់សិប​នាក់​បាននាំគ្នា​ស្ម័គ្រចិត្ត​ឱ្យ​គោ​ជាន់​នៅក្នុង​ពិធីបុណ្យ​បែប​សាសនា​មិនធម្មតា​មួយ ដែល​គេ​ជឿថា​នាំមក​នូវ​សំណាងល្អ​ដល់​អ្នកចូលរួម​ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ 

​    ​អ្នកភូមិ​បាននាំគ្នា​ដេក​តាមផ្លូវ​ក្នុង​ទីក្រុង​ Ujjain ក្នុង​រដ្ឋ Madhya ភាគ​កណ្តាល​ប្រទេស​ឥណ្ឌា ដើម្បី​ប្រារព្ធ​ពិធីបុណ្យ អេ​កា​ដេ​ស៊ី (Ekadeshi) ជា​ថ្ងៃ​ដ៏​បវរ​បន្ទាប់ពី​បុណ្យ​ឌី​វ៉ា​លី (Diwali) នៃ​សាសនា​ហិណ្ឌូ។ 

​    ​បើទោះបី​ប្រឈម​គ្រោះថ្នាក់ ក៏​បុរស​រាប់រយ​នាក់​នៅតែ​ធ្វើដំណើរ​មក​ទីក្រុង​នេះ​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ចំណាស់​រាប់​សតវត្សរ៍​នេះ ហើយ​ពួក​អ្នករៀបចំ​អះអាងថា ពុំ​ដែលមាន​នរណាម្នាក់​ស្លាប់​ដោយសារ​គោ​ជាន់​នោះឡើយ​៕ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់