ថៅកែ​ស៊ីម៉ងត៍​ចិន​នៅ​ហ្ស៊ី​ម​បា​វ៉េ​ត្រូវ​ចោរ​វាយ​ប្លន់​ទ្រព្យសម្បត្តិ ខណៈ​កំពុង​ឡើងឋានសួគ៌​ជាមួយ​ស្រីពេស្យា​ក្នុង​រថយន្ត​

    ​បុរស​ចិន​ម្នាក់​បច្ចុប្បន្នកំពុង​ព្យាយាម​រស់រានមានជីវិត បន្ទាប់​ត្រូវបាន​ចោរប្លន់ និង​វាយដំ ខណៈដែល​កំពុង​រួមភេទ​ជាមួយនឹង​ស្រីពេស្យា​ខាងក្នុង​រថយន្ត​មួយគ្រឿង​នៅ​ប្រទេស​ហ្ស៊ី​ម​បា​វ៉េ​។​

​    ​ឧបទ្ទវ​ហេតុនេះ​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​នៅ​ក្លឹប Gweru Sports Club ក្នុង​ខេត្ត Midlands ម៉ោង​ប្រមាណ ១ យប់​។​

​    ​យោងតាម​ប្រភពព័ត៌មាន Zimbabwe News បានឱ្យដឹងថា Cheng Tang Thai បាន​កំពុង​រួមភេទ​ជាមួយនឹង​នារី​ឈ្មោះ Agnes Chaparira វ័យ ៣៤ ឆ្នាំ​នៅក្នុង​រថយន្ត Toyota Hilux នៅពេល​ចោរ​ជាច្រើន​នាក់​ស្ទាក់​វាយប្រហារ​។​

​    ​ក្រុមចោរ​បាន​គប់​ដុំថ្ម​ទៅលើ​រថយន្ត ប៉ុន្ដែ​ភ្លាមៗ Chaparira បាន​រត់​ចេញពី​រថយន្ត និង​រាយការណ៍​ករណីនេះ​ទៅ​អាជ្ញាធរ​។​

​    ​Thai ត្រូវបាន​ទុកចោល​ឱ្យគេ​វាយដំ​រហូត​ទាល់តែ​សន្លប់ បន្ទាប់ពី​ព្យាយាម​តតាំង​ជាមួយនឹង​ចោរ​ទាំងនោះ​។ នៅពេល​គាត់​ក្រោក​ពី​សន្លប់ របស់​មានតម្លៃ​របស់​គាត់​បាន​បាត់អស់​ទៅហើយ​។​

​    ​Thai នៅតែ​អាច​បើកបរ​បាន បើទោះជា​ស្រាត​ននល​ក៏ដោយ ដើម្បី​ទៅ Government Complex ក្នុង​ទីក្រុង Gweru ជា​កន្លែង​ដែល​គាត់​ត្រូវបាន​គេ​ជួយសង្គ្រោះ​។ គាត់​ត្រូវបាន​គេ​យកទៅ​មន្ទីរពេទ្យ Gweru General Hospital និង​ក្រោយមក​ប្ដូរ​ទៅ​មន្ទីរពេទ្យ Parirenyatwa Hospital ក្នុង​ទីក្រុង Harare​។​

​    ​Thai ជា​ប្រធាន​ក្រុមហ៊ុន​លក់​ស៊ីម៉ង់ត៍​ដ៏​ធំ​បំផុត​នៅ​ហ្ស៊ី​ម​បា​វ៉េ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកប្រមាញ់​ស្រី​សម្រាប់​រួមភេទ​ក្នុង​រថយន្ត​៕

ប្រភព៖បរទេស

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...