samsung-banner
adverise with khmeread

មហាសេដ្ឋី​លេខ​១​ជប៉ុន​បើកឆាក​ដើមឆ្នាំ​ខាត ១,៤​ពាន់​លាន​ដុល្លារ ដោយសារ​អាកាសធាតុ​ប្រែប្រួល​

A

    ​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ម្នាក់​ឈ្មោះ Tadashi Yanai បាន​របូត​ប្រាក់​អស់ ១,៤ ពាន់​លាន​ដុល្លារ​កាលពី​ថ្ងៃ​សុក្រ នៅពេល​ក្រុមហ៊ុន​សម្លៀកបំពាក់​ម៉ាក Uniqlo របស់គាត់​ធ្លាក់ចុះ​ការលក់​ក្នុង​ខែធ្នូ​ឆ្នាំ ២០១៦​។​

​    ​ភាគហ៊ុន​របស់លោក Yanai បាន​ធ្លាក់ ៦,៧ ភាគរយ ជាការ​ធា្ល​ក់​ដ៏​ធំ​បំផុត​ក្នុង​ឆ្នាំ ២០១៧ ក្នុងចំណោម​អ្នកមាន​បំផុត​ទាំង ៥០០ ក្នុង​បញ្ជី​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​របស់ Bloomberg​។ គាត់​បាន​ធ្លាក់​អស់ ៦ លេខ​ទៅ​លេខ​ទី ៤៤ វិញ​ក្នុង​បញ្ជី​អ្នកមាន​បំផុត​។​

​    ​ក្រុមហ៊ុន​ជប៉ុន​នេះ​មាន​បញ្ហា​ដោយសារតែ​អាកាសធាតុ​ក្ដៅ​ខុសធម្មតា​សម្រាប់​ការលក់​អាវ​ក្នុង​រដូវរងារ​របស់​គាត់​។ នេះ​បើ​យោងតាម​វេ​ប​សាយ Independent​។ 

​    ​ទោះជា​យ៉ាងណា គាត់​មានទ្រព្យ​សម្បត្តិ​រហូតដល់​ទៅ ១៧,២ ពាន់​លាន ហើយ​លោក Yanai នៅតែ​ជា​អ្នកមាន​បំផុត​នៅក្នុង​ប្រទេស​ជប៉ុន​។ គាត់​គឺជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Fast Retailing ដែល​ក្រុមហ៊ុន Uniqlo គឺជា​ក្រុមហ៊ុន​បន្ទាប់បន្សំ​។​

​    ​ក្រុមហ៊ុន Uniqlo បើក​ដំណើរការ​ក្នុង​ឆ្នាំ ១៩៨៤ ហើយ​មកទល់ពេលនេះ​មាន​ហាង​រហូតដល់​ទៅ ៨៤១ កន្លែង​ក្នុងប្រទេស​ជប៉ុន​តែមួយ​។ យោងតាម​វេ​ប​សាយ Telegraph ក្រុមហ៊ុន​នេះ​អាច​នឹង​រកចំណូលបាន ៤៣ ពាន់​លាន​ត្រឹម​ឆ្នាំ ២០២០ ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់