Jack Ma ប្រាប់ Trump ថា​ក្រុមហ៊ុន Alibaba Group នឹង​បង្កើត​ការងារ ១ លាន​សម្រាប់​ពលរដ្ឋ​អាមេរិក​

    ​លោក​មហាសេដ្ឋី​ពាន់​លាន​ដុល្លារ Jack Ma ស្ថាបនិក​និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Alibaba Group បាន​ជួប​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ហើយ លោក Trump បាន​និយាយថា ពួកគេ​មាន "​កិច្ចប្រជុំ​ដ៏​អស្ចារ្យ​"​។​

​    ​លោក Trump និយាយ​ចេញពី​វិមាន Trump Tower ក្នុង​បុរី​ញូវយ៉ក​ថា "​យើង​មាន​កិច្ចប្រជុំ​ដ៏​អស្ចារ្យ និង សហគ្រិន​ដ៏​អស្ចារ្យ អស្ចារ្យ បំផុត​មួយរូប​ក្នុង​ពិភពលោក ហើយ​គាត់​ស្រឡាញ់​ប្រទេស​នេះ ហើយ​គាត់​ក៏​ស្រឡាញ់​ប្រទេស​ចិន​ដែរ​។ Jack និង​ខ្ញុំ​នឹងធ្វើ​កិច្ចការ​អស្ចារ្យ​មួយចំនួន​ជាមួយគ្នា​"​។ 

​    ​Jack Ma និង Trump បាន​ជួប​អ្នកកាសែត​មួយ​ភ្លែត​ដែរ បន្ទាប់ពី​កិច្ចប្រជុំ ហើយ​និយាយថា ពួកគេ​បាន​ពិភាក្សា​គម្រោង​បង្កើត​ការងារ ១ លាន​ជូន​ប្រជាជន​អាមេរិក ដោយ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ខ្នាតតូច​និង​មធ្យម​របស់​អាមេរិក​អាច​លក់​ផលិតផល​ទៅ​ចិន តាមរយៈ​វេ​ប​សាយ​របស់​ក្រុមហ៊ុន Alibaba​។​

​    ​Ma បាន​ប្រាប់​អ្នកកាសែត​ថា "​យើង​បាន​ផ្តោតលើ​ក្រុមហ៊ុន​តូចៗ​"​។ ហើយ​យោងតាម​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Alibaba និង លោក Trump បានឱ្យដឹងថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ផ្តោត​សំខាន់​លើ​គម្រោង​ពង្រីក​ខ្លួន​របស់​អាមេរិក​តាមរ​យៈ​ក្រុមហ៊ុន Alibaba​។ 

​    ​Jack Ma និយាយថា "​យើង​ក៏​គិត​ដែរ​ថា ទំនាក់ទំនង​ចិន​និង​អាមេរិក​ក៏​គួរតែ​ពង្រឹង​ផងដែរ គួរតែមាន​លក្ខណៈ​មិត្តភាព​ច្រើនឡើង​។ ទ្វារ​គឺ​បើក​ចាំ​ការពិភាក្សា​អំពី​បញ្ហា​ទំនាក់ទំនង និង​ពាណិជ្ជកម្ម​។ ខ្ញុំ​គិតថា ប្រធានាធិបតី​ជាប់ឆ្នោត​ពិតជា​ឆ្លាត គាត់​ជាម​នុស្ស​បើក​ចិត្ត​ទូលាយ​ចាំ​ស្តាប់​ជានិច្ច​។ ខ្ញុំ​បាន​ប្រាប់​គាត់​អំពី​គំនិត​របស់ខ្ញុំ​អំពី​របៀប​ជំរុញ​ពាណិជ្ជកម្ម​ឱ្យ​ប្រសើរឡើង ជាពិសេស​ជំរុញ​ក្រុមហ៊ុន​រកស៊ី​ខ្នាតតូច និង​ជំនួញ​ឆ្លង​ព្រំដែន​"​។ 

​    ​លោក​ម៉ា​និយាយប្រាប់​អ្នកកាសែត​នៅ​វិមាន Trump Tower ថា អ្នក​ទាំងពីរ​បាន​ពិភាក្សា​អំពី​ការអនុញ្ញាតឱ្យ​ផលិតផល​អាមេរិក​ជាច្រើន​ដូចជា "​សម្លៀកបំពាក់ ស្រា និង​ផ្លែឈើ​" លក់​នៅតាម​រយៈ​វេ​ប​សាយ​ចិន Alibaba​។ ក្រៅពីនេះ Ma បាន​និយាយថា ការពិភាក្សា​បានរួម​បញ្ចូល​ការជជែក​គ្នា​អំពី​ភាពចាំបាច់​សម្រាប់​ចិន​និង​អាមេរិក​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ឱ្យ​ប្រសើរឡើង​នឹង​គ្នា​៕

ប្រភព៖បរទេស

01092133 trump 0918.ab94b306
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...