ម្តាយ​ខូចចិត្ត គ្មាន​ពាក្យ​នឹង​ថ្លែង ក្រោយ​ថើប​កូន​មួយ​ខ្សឺត ស្រាប់តែ​នាង​លាចាក​លោក​ទាំង​អា​ថ៍កំ​បាំង​!

    ​ម្ដាយ​ដ៏​កម្សត់​ម្នាក់​បាន​លាតត្រដាង ថា​នាង​បាន​ថើប​កូន​របស់​នាង​អាយុ ១ ខួប​ដើម្បី​រាត្រីសួស្តី ប៉ុន្មាន​ម៉ោង​ក្រោយមក​នាង​បានឃើញ​សាកសព​កូន​របស់ខ្លួន​ទៅវិញ​។​

​    ​ទារក​ឈ្មោះ Lulabelle Snow Hurst បាន​ស្លាប់​យ៉ាង​អា​ថ៍កំ​បាំង​បំផុត បន្ទាប់ពី​ម្ដាយ​ឈ្មោះ Joelle Hughes របស់​នាង​បានដាក់​កូន​ចូលទៅក្នុង​គ្រែ​ដេក​ក្នុងផ្ទះ​របស់​នាង​ក្នុង​ទីក្រុង Kent ប្រទេស​បែលហ្ស៊ិក​។​

​    ​កញ្ញា Hughes ធ្លាប់​លេចមុខ​ក្នុង​កម្មវិធី Jeremy Kyle Show និង​បានដាក់​ឈ្មោះ​ជា​ភ្ញៀវ​ស្អាត​ជាងគេ​នៅលើ​កម្មវិធី​ដោយ​អ្នកគាំទ្រ​និង​ឈ្នះ​ចិត្ត​អ្នកគាំទ្រ​ជាច្រើន​ក្នុងប្រទេស​។​

​    ​នាង​បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​របស់​នាង​ថា "​ជីវិត​របស់ខ្ញុំ ទេពធីតា​របស់ខ្ញុំ ព្រលឹង​កូន​របស់ខ្ញុំ​ត្រូវបាន​គេ​យមរាជ​ឆក់យក​ទៅមួយ​រំពេច​។ នាង​បាន​នៅលើ​គ្រែ​ដេក​កាលពី​ថ្ងៃ​សុក្រ​យ៉ាង​រីករាយ​"​។​

​    ​"​យើង​បាន​ឱប​និង​ថើប​ដូច​ធម្មតា និង​ដាក់​នាង​គេង​នៅលើ​គ្រែ​។ ប៉ុន្មាន​ម៉ោង​ក្រោយ ខ្ញុំ​បានឃើញ​នាង​លែង​ដកដង្ហើម​នៅពេល​ល្ងាច​ថ្ងៃ​សុក្រ​។ ខ្ញុំ​បាន​ព្យាយាម​យ៉ាងខ្លាំង​ដើម្បីឱ្យ​ទេពធីតា​តូច​របស់ខ្ញុំ​ត្រឡប់មកវិញ ប៉ុន្ដែ​មិន​ថា​ធ្វើយ៉ាងណា​នោះទេ​កូនស្រី​របស់ខ្ញុំ​បាន​លាចាក​លោក​ទៅហើយ​"​។​

​    ​ក្រោយពេល​កូន​របស់​នាង​ស្លាប់​ក្រុមគ្រួសារ​និង​អ្នកគាំទ្រ​នាង​បាន​រៃអង្គាសប្រាក់​ដើម្បី​ធ្វើបុណ្យ​កូន​របស់​នាង​។ ប៉ុន្ដែ​មូលហេតុ​ដែល​កូន​របស់​នាង​ស្លាប់​មកទល់ពេលនេះ​មិនទាន់​ដឹង​មូលហេតុ ហើយ​កូន​របស់​នាង​ស្រាប់តែ​ស្លាប់​ដោយ​ចម្លែក​បំផុត​៕

 

3bff8c0800000578 0 image a 3 1483980219696
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...