Philippe Coutinho នឹង​វិលត្រឡប់​ពីរ​បួស​វិញ​ពេល​ហង្ស​ក្រហម​ទាត់​ជាមួយ Southampton

    ​Philippe Coutinho នឹង​វិលត្រឡប់​ទៅកាន់​ឈុត​ជម្រើស​របស់​ហង្ស​ក្រហម Liverpool វិញ​ជា​លើកដំបូង បន្ទាប់ពី​អវត្តមាន​ជាង​ប្រាំមួយ​សប្តាហ៍​កន្លងមក​នេះ សម្រាប់​ជំនួប EFL Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទល់នឹង​ក្រុម Southampton​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក Jurgen Klopp ។​

​    ​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ នឹង​វិលត្រឡប់​ទៅកាន់​ការហ្វឹកហាត់​ពេញលេញ​វិញ​នា​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ ក្រោយ​បញ្ហា​របួស​សរសៃ​ចងក​ជើង​ក្នុងអំឡុង​ការប្រកួត​ទទួល​ជ័យជម្នះ ២-០ ទៅលើ Sunderland នៅលើ​ទឹកដី Anfield កាលពី​ថ្ងៃ​២៩ ខែវិច្ឆិកា​កន្លងទៅនេះ​។​

​    ​មុន​ដំណើរ​ឆ្ពោះទៅកាន់​ទឹកដី St Mary's នា​ថ្ងៃ​ពុធ​ស្អែក​នេះ លោក Klopp ក៏បាន​បង្ហើប​ឱ្យដឹង​ផងដែរ​ថា Coutinho អាច​នឹង​ដាក់ឱ្យ​ចូលរួម​ប្រកួត ក្នុងអំឡុង​ជំនួប​ជើង​ទីមួយ​របស់​ពួកគេ​ជាមួយនឹង​ក្រុម Southampton ៕

adverise with khmeread

អ្នកនឹងចូលចិត្ត