ដំណឹង​ល្អ​សម្រាប់​ប្រិយមិត្ត​កាំភ្លើង​ធំ ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Arsenal រំពឹង​ចុះហត្ថលេខា​កុងត្រា​ថ្មី​

​    ​Olivier Giroud បាន​បង្ហើប​ឱ្យដឹងថា គាត់​ជិត​ចុះហត្ថលេខា​ទៅលើ​កុងត្រា​ថ្មី​ជាមួយនឹង​កាំភ្លើង​ធំ Arsenal ហើយ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ នៅសល់តែ​រយៈពេល ១៨​ខែ​ទៀត​ប៉ុណ្ណោះ​នៅលើ​កុងត្រា​បច្ចុប្បន្ន​របស់គាត់​ជាមួយនឹង​ក្លឹប​យក្ស​លី​ក​កំពូល​អង់គ្លេស Premier League ប៉ុន្តែ​គាត់​បង្ហាញ​ក្តីសង្ឃឹម បន្ទាប់ពី​ស្ទុះ​ឡើងវិញ​នូវ​ទម្រង់​លេង​ដ៏​លេចធ្លោ គាត់​នឹង​បន្ត​ស្នាក់នៅ​ជាមួយនឹង​ក្លឹប​នៅ​រយៈពេល​យូរ​បន្ថែមទៀត​។​

​    ​តារាបាល់ទាត់​វ័យ ៣០​ឆ្នាំ​រូបនេះ គឺជា​តារាបាល់ទាត់​ម្នាក់​ស្ថិតនៅ​ក្នុងចំណោម​តារាបាល់ទាត់​ឆ្នើមៗ​ប្រចាំ​ក្លឹប​មួយចំនួន​ដែល​ស្ថិតនៅក្នុង​ភាពស្រពិចស្រពិល​ពី​អនាគត​ជាមួយ​ក្លឹប ដែល​ក្នុងនោះ​រួមមាន Alexis Sanchez និង Mesut Ozil៕

ប្រភព៖ បរទេស
 

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...