Fernando Santos: Ronaldo ប្រៀប​បីដូច​ជា​កីឡា​ករទី​១២​លើ​ទីលាន​យ៉ាង​អ៊ីចឹង​

    ​អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ Fernando Santos បាន​សម្តែង​ការគោរព​ដល់ Cristiano Ronaldo ចំពោះ​ការ​ដើរតួ​ប្រៀប​បីដូច​ជា​កីឡា​ករទី​១២ អំឡុង​ជ័យជម្នះ​វគ្គ​ផ្តាច់ព្រ័ត្រ Euro 2016 របស់​ព័រ​ទុយ​ហ្គា​ល់​លើ​បារាំង​។​

​    ​Ronaldo បាន​ផ្លាស់​ចេញពី​ទីលាន​នៅក្នុង​ការប្រកួត​ធ្វើឡើង​ទើបនឹង​បាន ២៥​នាទី​ប៉ុណ្ណោះ​នៅក្នុង​វគ្គ​កាត់សេចក្តី​រក​ម្ចាស់​ជើងឯក​អឺរ៉ុប​កាលពី​ខែកក្កដា​ឆ្នាំមុន ដោយ​បញ្ហា​របួស​ជង្គង់ ប៉ុន្តែ​ក្រុម​របស់គាត់​បានទទួល​ជ័យជម្នះ​ទៅលើ​បារាំង​ក្នុង​លទ្ធផល ១-០ បន្ទាប់​វគ្គ​បន្ថែម​ម៉ោង ១៥​នាទី​ពីរលើក​។​

​    ​តារា​របស់​ក្រុម​អធិរាជ​ស Real Madrid រូបនេះ បាន​ឈរ​កៀក​ជាមួយនឹង​អ្នកចាត់ការ​ទូទៅ​របស់​ខ្លួន ដែល​ស្ថិត​នៅក្រៅ​ទីលាន​ប្រកួត ខណៈដែល កីឡាករ Eder ជាស​ម្រេច​ក្តី​សុបិន​ជូន​ដល់​ក្រុម​ជម្រើសជាតិ​មួយ​នេះ​។​

​    ​ហើយ​លោក Santos បាន​កោតសរសើ​ទៅលើ Ronaldo សម្រាប់​តួនាទី​របស់គាត់​ដែល​បាន​ជួយ​ធានាបាន​នូវ​ពានរង្វាន់​ធំ​ដំបូង​បំផុត​សម្រាប់​ពួកគេ​ជា​លើកដំបូង​៕
 

1
adverise with khmeread
Loading ad ...