រូបសំណាក Lionel Messi ដែល​ទើប​សង់​ថ្មី​ដើម្បី​អូសទាញ​កំពូល​តារាបាល់ទាត់​រូបនេះ​ពី​ការចូល​និ​វ​ត្តិ​ន៍ ត្រូវគេ​លួច​កម្ទេចចោល

    ​រូបសំណាក​របស់​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន Lionel Messi ត្រូវបាន​បំផ្លាញ ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ក្នុង​ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន​។​

​    ​រូបសំណាក​រំលឹក​ពី​កិត្តិនាម​សម្រាប់​តារាបាល់ទាត់​ក្រុម​អ្នកមាន​បុណ្យ Barcelona រូបនេះ ត្រូវ​បានដាក់​បង្ហាញ​ក្នុងអំឡុង​ឆ្នាំ​២០១៦ ដោយ​លោក​អភិបាលក្រុង Horacio Rodriguez Larreta ដែល​ស្ថិតនៅក្នុង​យុទ្ធនាការ​ដើម្បី​បញ្ចុះបញ្ចូល Messi ឱ្យ​បង្វែរ​គំនិត​ចេញពី​ការប្តេជ្ញាចិត្ត​ចូលនិវត្តន៍​ពី​បាល់ទាត់​អន្តរជាតិ​របស់ខ្លួន ក្រោយ​បរាជ័យ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​កំពូល​ទ្វីបអាមេរិក Copa America ។​

​    ​ប៉ុន្តែ​ចម្លាក់ ដែលមាន​ទីតាំងនៅ​ច្រាំងទន្លេ Rio de la Plata ដែល​សង់​ឡើង​សម្រាប់​ជា​ផ្នែក​មួយ​ផ្តល់​កិត្តិយស​ដល់​កំពូល​តារា​ផ្នែក​កីឡា​អា​ហ្ស​ង់​ទីន​នៅ​ផ្លូវ​ថ្មើរជើង "Glory Walkway" ត្រូវបាន​គេ​វាយកម្ទេច​ចោល​អស់​ពាក់កណ្តាល​ដោយ​មិនដឹង​មូលហេតុ​៕  
 

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...