ប៉ូលិស​ខណ្ឌឫស្សីកែវ​ឃាត់​បុរស​យួន​ម្នាក់​ទិញ​ម៉ូតូ​ពី​ចោរ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​លួច​ម៉ូតូ និង​ទទួលផល​ចោរកម្ម នៅ​ថ្ងៃទី​០៩ មករា ២០១៧ វេលា​ម៉ោង​១១​ និង​៣០​នាទី យប់​នៅ​ចំណុច​ផ្ទះជួល ក្រុម​២ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា ដំបូង​មាន​ករណី​បាត់​ម៉ូតូ​១​គ្រឿង ម៉ាក វ៉េវ​វ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1B-6641 ដែលមាន​លេខ​តួ N.F ១២៥ M.C.E ០០២៣២២០ របស់​ជនរងគ្រោះ​ឈ្មោះ សុខ រ៉ា​ម៉ូ ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​ទីលំនៅ​ផ្ទះជួល​កន្លែងកើតហេតុ បានមក​ដាក់ពាក្យ​បណ្តឹង ដល់​ប៉ូលិស​ប៉ុស្តិ៍។​

    ក្រោយពី​បានទទួល​បាន​ពាក្យបណ្តឹង​កម្លាំង​ជំនាញ​ខណ្ឌ​និង​ប៉ុស្តិ៍បាន​បើក​ការស្រាវជ្រាវ​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ​និង​ដក​ហូត​ម៉ូតូ​ជនរងគ្រោះ​មកវិញ។​

    ប៉ូលិស​បន្តថា​ ជនសង្ស័យ​ឈ្មោះ ចាំង យ៉ាំង​យ៉យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​យួន​មុខរបរ​កម្មករ មាន​ទីលំនៅ​ផ្ទះ​បែរ ក្រុមទី​៣​ ភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ (​ជា​អ្នកទទួល​ទិញ​)​។​

    ប៉ូលិស​បន្តថា នៅក្នុង​ថ្ងៃ​ដដែល​ម៉ោង​១​រសៀល​កម្លាំង​ប៉ូលិស​ជំនាញ​ខណ្ឌ​ប្រើប្រាស់​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ​(​ជនដៃដល់) ​នៅ​ចំណុច​ក្រុម​៥ ​សង្កាត់​ស្វាយប៉ាក​ ឈ្មោះ​ស្មាស់ រ៉ស់​សាលី ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ ​មុខរបរ​គ្មាន​ស្នាក់នៅ​ពុំ​ពិតប្រាកដ។ ម៉ូតូ​ត្រូវបាន​ប៉ូលិស​ប្រគល់​ជូនទៅ​ជនរងគ្រោះ​វិញ។ ​ក្នុងករណីនេះ​ប៉ូលិស​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី និង​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​ប​ន្ត​ទៀត៕

ជនសង្ស័យឈ្មោះ ចាំង យ៉ាំង​យ៉យ

adverise with khmeread