ឃាត់ខ្លួន​មនុស្ស​ ៤ ​នាក់​ដកហូត​បាន​គ្រឿងញៀន ​២ ​កញ្ចប់​ធំ និង​ ១ ​កញ្ចប់​តូច​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​ប៉ូលិស​ខណ្ឌ​៧​មករា​ធ្វើការ​ចុះបង្ក្រាប​គ្រឿងញៀន​នៅក្នុង​ផ្ទះសំណាក់ "​មាន លាភ" ជាន់​ទី​១ បន្ទប់​លេខ​1B និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ​៤ ​នាក់​នៅ​វេ​ល​ម៉ោង​៤​រសៀល​ថ្ងៃទី​១០ ​ខែមករា ឆ្នាំ​២០១៧ ផ្លូវ​លេខ​១៣៤​នៅក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា។​

    ប៉ូលិស​បានឱ្យដឹងថា ការបង្ក្រាប​គ្រឿងញៀន​ខា​ង​លើ​នេះ ដឹកនាំ​កម្លាំង​ដោយ​លោក វរៈ​សេនីយ៍​ទោ អ៊ី​វ ភា​រិ​ទ្ធ នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​សម្របសម្រួល ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទី​១-​ឈ្មោះ ពៅ សុខ​នា ភេទ​ស្រី អាយុ​២៦​ឆ្នាំ, ជនសង្ស័យ​ទី​២-​ឈ្មោះ ញ៉ែម គ​ន្ធា ភេទ​ស្រី អាយុ​២៤​ឆ្នាំ​, ​ជនសង្ស័យ​ទី​៣-​ឈ្មោះ សេង ចាន់​តា​រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ​និង​​ជនសង្ស័យ​ទី​៤ ឈ្មោះ វង់ លី​ណា ភេទ​ស្រី អាយុ​២៤​ឆ្នាំ។​

    ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ ដកហូត​បាន​ថ្នាំញៀន​ចំនួន​៣​កញ្ចប់ ក្នុងនោះ​មាន​២​កញ្ចប់​ធំ និង​១​កញ្ចប់​តូច​, រួមទាំង​ឧបករណ៍ប្រើប្រាស់​មួយចំនួនទៀត​។​

    ក្រោយពី​បង្ក្រាប​គ្រឿងញៀន​ខាងលើនេះ​ជនសង្ស័យ​ទាំង​៤​នាក់ រួមទាំង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​មកកាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕

Unnamed
adverise with khmeread
Loading ad ...