FIFA ងក់ក្បាល​យល់ព្រម​បង្កើន​ចំនួន​ក្រុម​ក្នុង World Cup ពី​ចំនួន ៣២ ក្រុម​ទៅ ៤៨ ក្រុម​

    ​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ហៅ​កាត់ FIFA បានអនុម័ត​ផែនការ​ដ៏​សំខាន់​មួយ​ដើម្បី​កែប្រែ​ការប្រកួត​បាល់ទាត់​ពិភពលោក​ដោយ​បន្ថែមចំនួន​ក្រុម​ពី ៣២ ទៅ ៤៨ ក្រុម​។​

​    ​ក្រុមប្រឹក្សា FIFA បាន​យល់ព្រម​ជា​ឯកច្ឆ័ន្ទ​លើ​កែប្រែ​នេះ​កាលពី​ថ្ងៃ​អង្គារ ជាមួយ​ទ្រង់ទ្រាយ​ប្រកួត​ថ្មី​នឹង​ចាប់ផ្តើម​ក្នុង​ឆ្នាំ ២០២៦​។​

​    ​សហព័ន្ធ​បាល់ទាត់​ពិភពលោក​បានប្រកាស​ដូច្នេះ​នៅលើ​ទំព័រ Twitter របស់ខ្លួន​ជាមួយ​ព័ត៌មាន​បន្ថែមនឹង​ចុះផ្សាយ​តាម​ក្រោយ​។​

​    ​* ដូច្នេះ​តើ​ប្រព័ន្ធ​ថ្មី​ដំណើរការ​យ៉ាងដូចម្តេច​?
​    ​១៦ ក្រុម​បន្ថែម​ថ្មី​នេះ​នឹងត្រូវ​ប្រកួត​ជម្រុះ​តាម​ពូ​ល ដែល​ក្នុង​មួយ​ពូ​ល​គឺមាន ៣ ក្រុម​។ ក្រុម​ជាប់​លេខ ១ និង​លេខ ២ តាម​ពូ​ល​នីមួយៗ នឹងធ្វើ​ដំណើរ​បន្តទៅ​វគ្គ ៣២ ក្រុម​ចុងក្រោយ​។​

​    ​ចំនួន​ការប្រកួត​នឹង​កើន​ពី ៦៤ ទៅ ៨០ ប្រកួត ប៉ុន្តែ​ការប្រកួតប្រជែង​នឹង​នឹង​រក្សា​រយៈពេល ៣២ ថ្ងៃ​ដដែល​៕

ប្រភព៖CNN

1 adverise with khmeread

មតិយោបល់