អ្នកកាសែត​ដែល​ទម្លាយ​ដំណឹង​ផ្ទុះ​សង្គ្រាមលោកលើកទីពីរ​មុនគេ បានទទួល​មរណភាព​នៅ​អាយុ ១០៥ ឆ្នាំ​

    ​លោកស្រី Clare Hollingworth អ្នកឆ្លើយឆ្លង​ព័ត៌មាន​សង្គ្រាម​របស់​អង់គ្លេស​ដែល​បាន​ទម្លាយ​ដំណឹង​ថា​សង្គ្រាមលោក​ទី​ពីរ​បានចាប់ផ្តើម បានទទួល​មរណភាព​នៅ​ទីក្រុង​ហុងកុង​នៅ​ជន្មាយុ ១០៥ ឆ្នាំ​។​

​    ​កើត​ក្នុង​ឆ្នាំ ១៩១១ នៅ​ទីក្រុង​ឡេ​សេស​ស្ទើ ប្រទេស​អង់គ្លេស លោកស្រី Hollingworth បាន​ទម្លាយ​ដំណឹង​នៃ​ការ​លុកលុយ​ប្រទេស​ប៉ូឡូញ​ដោយ​អាល្លឺម៉ង់​ក្នុង​ខែសីហា ឆ្នាំ ១៩៣៩​។ លោកស្រី​ក៏បាន​រាយការណ៍​ពី​ប្រទេស​វៀតណាម អាល់​ហ្សេ​រី និង​មជ្ឈិមបូព៌ា​ផងដែរ​។​

​    ​Hollingworth កាលណោះ​ជា​អ្នកកាសែត​ហាត់​ការ​ថ្មីថ្មោង​ឱ្យ​កាសែត Daily Telegraph ពេល​គាត់​រាយការណ៍​អំពី​សង្គ្រាមលោកលើកទីពី​រ​។ គាត់​ជា​អ្នក​ដែល​បានឃើញ​កងទ័ព​អាល្លឺម៉ង់​ប្រមូលផ្តុំ​នៅ​ព្រំដែន​ប៉ូឡូញ​ខណៈ​គាត់​ធ្វើដំណើរ​ពី​ប៉ូឡូញ​មក​អាល្លឺម៉ង់​ក្នុង​ឆ្នាំ ១៩៣៩​។​

​    ​មុននឹង​ក្លាយជា​អ្នកសារព័ត៌មាន លោកស្រី​បាន​ជួយសង្គ្រោះ​មនុស្ស​រាប់ពាន់នាក់​ពី​កងកម្លាំង​ហ៊ី​ត្លែរ ដោយ​រៀបចំ​ទិ​ដ្ឋ​ការ​អង់គ្លេស​៕

ប្រភព៖BBC

1
adverise with khmeread
Loading ad ...