មន្ត្រីការទូត​ជាន់ខ្ពស់​រុស្ស៊ី​ត្រូវគេ​ប្រទះឃើញ​ស្លាប់​ក្នុងផ្ទះ​នៅ​ទីក្រុង​អាថែន​ប្រទេស​ក្រិ​ក​

    ​មន្ត្រីការទូត​ជាន់ខ្ពស់​ម្នាក់​នៅ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​អាថែន ត្រូវបាន​រកឃើញ​ដេកស្លាប់​នៅក្នុង​ផ្ទះ​របស់គាត់​។ នេះ​បើ​យោងតាម​ប៉ូលិស​ក្រិ​ក ដោយ​ពួកគេ​បាន​បន្ថែមថា ការរកឃើញ​ដំបូង​បង្ហាញថា គាត់​ហាក់​ស្លាប់​ដោយសារ​កត្តា​ធម្មជាតិ​។​

​    ​មន្ត្រីប៉ូលិស​ម្នាក់​បាន​និយាយថា លោក Andrey Malanin វ័យ ៥៤ ឆ្នាំ​ត្រូវបាន​រកឃើញថា​ស្លាប់​នៅ​បន្ទប់ទឹក​របស់គាត់ ដោយ​សមាជិក​ស្ថានទូត​ម្នាក់​។​

​    ​យោងតាម​វេ​ប​សាយ​ស្ថានទូត​បានឱ្យដឹងថា លោក Malanin ធ្លាប់ជា​ប្រធាន​ផ្នែក​កុងស៊ុល​។​

​    ​ប៉ូលិស​បាន​បើក​ការស៊ើបអង្កេត​មួយ​ហើយ​អាជ្ញាធរ​កំពុង​រង់ចាំរ​បាយ​ការណ៍​ពី​អ្នកពិនិត្យ​សាកសព ប៉ុន្តែ​មិនមាន​ភស្តុតាង​ពី​ការ​លបចូល​អគារ​ឡើយ​។​

​    ​ប៉ូលិស​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AP ថា គ្មាន​សញ្ញា​បង្ក​របួសស្នាម​នៅលើ​រាងកាយ​លោក Malanin ឡើយ ប៉ុន្តែ​អង្គភាព​ស៊ើបអង្កេត​អំពើ​ឃាតកម្ម​ត្រូវបាន​កោះហៅ​ចូលខ្លួន​ស៊ើបអង្កេត ដោយសារ​គាត់​ជា​អ្នកការទូត​ជាន់ខ្ពស់​៕

ប្រភព៖បរទេស

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់