ករណី​ជំងឺ SIDS (​ក្មេង​ស្លាប់​ភ្លាមៗ​) កើនឡើង​ច្រើន​នៅ​អាមេរិក ដើម្បី​បង្ការ​វា តើ​ឪពុកម្តាយ​គួរ​ធ្វើយ៉ាងណា​?

    ​យោងតាម​បណ្ឌិត្យសភា​វិជ្ជាពេទ្យ​កុមារ​អាមេរិក (Academy of Pediatrics of America) ក្នុង​គោលបំណង​កាត់បន្ថយ​រោគសញ្ញា​នៃ​ស្លាប់​ទារក​ភ្លាមៗ ឬ​ហៅថា SIDS ក្មេង​គួរតែ​គេង​ជាមួយនឹង​ឪពុកម្ដាយ​យ៉ាងហោចណាស់​ក៏ ៦ ខែ​ដែរ បន្ទាប់ពី​កើត​។ រឿង​សំខាន់​មួយទៀត ទារក​គួរតែ​គេង​ក្នុង​គ្រែ​គេង​របស់​វា​។ មានការ​លាតត្រដាង​មួយ​បង្ហាញថា វិធី​នេះ​អាច​កាត់បន្ថយ​រោគសញ្ញា SIDS បាន ៥០ ភាគរយ​។​

​    ​យោងតាម​ស្ថិតិ​បង្ហាញថា មាន​ទារក​ស្លាប់ ៣,៥ នាក់​រៀងរាល់ឆ្នាំ​ដោយសារ​រោគសញ្ញា SIDS ក្នុងប្រទេស​អាមេរិក​។ រោគសញ្ញា​ប្រភេទ​នេះ​ជាធម្មតា​កើតឡើង​ក្នុងចំណោម​ទារក​អាយុ ៦ ខែ​។​

​    ​ច្រើន​ជាងនេះទៅទៀត​រោគ​សញ្ញា​នេះ​អាចជា​លទ្ធផល​នៃ​ឧបករណ៍​មួយចំនួន​ដែល​ក្មេង​គេង​ជិត​ដូចជា គ្រឿង​សង្ហា​រឹម ខ្នើយ​ទន់ៗ តុក្កតា​ជ័រ និង​របស់​ផ្សេងទៀត​។ ដោយសារ​វា​ធ្វើឱ្យ​ថប់ដង្ហើម រាំងស្ទះ​ផ្លូវដង្ហើម​ទារក​។ ហើយ​ម្ដាយ​អាច​នឹង​គេង​លក់​ពេល​បំបៅ​ដោះ​ដោយសារ​ហត់ អាច​នាំឱ្យ​ទារក​ស្លាប់​ផងដែរ និង កត្តា​មួយទៀត​គឺជា​កត្តា​ហ្សែ​ន​។​

​    ​ដូច្នេះ​ឪពុកម្ដាយ​គ្រប់រូប​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ចំណុច​នេះ និង​ត្រាប់​តាម​ការណែនាំ​ខាងក្រោម​នេះ​។​

​    ​- ត្រូវ​នៅក្បែរ​ទារក​ជិត​បំផុត ធ្វើ​ដូច្នេះ​ទើប​ដឹងថា​ទារក​កំពុង​យំ ឬឮ​សំឡេង​មិន​ប្រក្រតី​ត្រូវ​ទៅ​ជួយ​ភ្លាមៗ​។​
​    ​- នៅពេល​ទារក​មិន​នៅ​ម្នាក់ឯង ពួកគេ​មាន​អារម្មណ៍​សុវត្ថិភាព​ដោយសារ​វត្តមាន​របស់​ឪពុកម្ដាយ​ពួកគេ​។​
​    ​
​    ​* ត្រូវ​ប្រុងប្រយ័ត្ន​ពេល​យក​កូន​ដេក​ជាមួយ​
​    ​- ចែក​កន្លែង​គេង​ឱ្យ​ទូលាយ​ដល់​ទារក ឬ​ដាក់​ក្នុង​គ្រែ​ដេក​របស់​វា​ហើយ​យកមក​ជិត​ខ្លួន​។​
​    ​- ដាក់​ទារក​ដេក​ផ្ងារ ចៀសវាង​ដេក​ផ្កាប់មុខ​ថប់ដង្ហើម​។​
​    ​- ពេល​បំបៅ​ទារក​គួរ​បំបៅ​លើ​គ្រែ​មាន​មនុស្ស ពេល​ទារក​និង​អ្នក​ម្ដាយ​គេង​លក់ មាន​អ្នក​នៅចាំ​មើល​បន្ត​៕

ប្រភព៖ឞរទេស

1 adverise with khmeread

មតិយោបល់