អាហារ ១០ មុខ​ត្រូវ​ទទួលទាន​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​ជំនួយ​ខួរក្បាល និង​ភ្នែក​ទារក​

    ​អំឡុងពេល​មាន​ផ្ទៃពោះ អ្នក​មានរឿង​ស្ត្រេ​ស​ជាច្រើន​ដែល​ត្រូវ​គិត​។ ប៉ុន្ដែ​រឿង​មួយ​អ្នក​មិនគួរ​ស្ដ្រេ​ស​នោះ​គឺ​ការបរិភោគ​អាហារ​។ ខាងក្រោម​នេះ​គឺជា​អាហារ​សម្រាប់​អ្នក​និង​ទារក​ក្នុង​ផ្ទៃ​របស់​អ្នក បរិភោគ​៖

​    ​១. ផលិតផល​ទឹកដោះគោ និង​យ៉ា​អួ គឺជា​ជម្រើស​ល្អ​សម្រាប់​ស្ដ្រី​ពរ​ពោះ​។​


​    ​២. ដំឡូងជ្វា​ជា​ប្រភព beta-carotene ជួយ​ដល់​ការលូតលាស់​ទារក​។​


​    ​៣. ត្រី​សា​ម៉ុង​មាន​ខ្លាញ់​អូ​មេ​ហ្គា ៣ EPA និង DHA ជួយ​ខួរក្បាល​និង​ភ្នែក​របស់​ទារក​។​


​    ​៤. ស៊ុត​ផ្ទុក​សារធាតុចិញ្ចឹម​ដែល​អ្នក​និង​ទារក​ត្រូវការ​។​


​    ​៥. ផ្កា​ខាត់ណា និង​បន្លែ​មាន​ស្លឹក​បៃតង​មាន​សារធាតុចិញ្ចឹម​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​និង​រំលាយ​អាហារ​។​


​    ​៦. សាច់​គ្មាន​ខ្លាញ់​ដូចជា​សាច់សត្វ​ផ្សេងៗ សាច់ជ្រូក និង​មាន់​គឺជា​ប្រូតេអ៊ីន​ខ្ពស់ និង​សារធាតុ​ផ្សេងទៀត​ដែល​ស្ត្រី​ពរ​ត្រូវការ​។​


​    ​៧. ប្រេង​ខ្លាញ់ត្រី​ល្អ​សម្រាប់​ស្ដ្រី​ណា​ដែល​មិន​ចង់​ពិសា​អាហារ​សមុទ្រ​។​


​    ​៨. ពពួក​ផ្លែ​បឺ​រី​មាន​វីតាមីន C ជាតិ​សរសៃ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​បង្កើន​សារធាតុចិញ្ចឹម​និង​ទឹក​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ។​


​    ​៩. ពពួក​ស្រូវ​សាលី និង​គ្រាប់​ធុញ្ញ​ជាតិ​សម្បូរ​ទៅដោយ​វីតាមីន B ជាតិ​សរសៃ​និង​ម៉ាញ៉េ​ស្យូ​ម​ដែល​ស្ត្រី​ពរ​ពោះ​ត្រូវការ​។​


​    ​១០. ផ្លែ​បឺ​រ​មាន​អាស៊ីត​ខ្លាញ់ ជាតិ​សរសៃ អាស៊ីត​ហ្វូ​លិ​ក និង​ប៉ូ​តា​ស្យូ​ម​ល្អ​ដល់​សុខភាព​ទារក​ក្នុង​ផ្ទៃ និង​ជួយ​បំបាត់​រមួលក្រពើ ដែលជា​រោគសញ្ញា​និយម​របស់​ស្ត្រី​មាន​ផ្ទៃពោះ​៕

11 best foods to eat while pregnant 770x402
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...