រន្ធត់​!!! ​បើក​ម៉ូតូ​ក​លឿន​មិន​ប្រយ័ត្ន​ជ្រុល​បុក​គូទ​រថយន្ដ​ស្លាប់​ភ្លាម ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ទំនងជា​ស្រវឹង​បើក​ម៉ូតូ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ជ្រុល​បុក​គូទ​រថយន្ដ​ឡិច​ស៊ី​ស​ 570 ​ពីក្រោយ​ដែល​បន្ថយល្បឿន​កន្លែង​ភ្លើងស្តុប​បណ្ដាលឱ្យ​បោក​ផ្ទប់​ជាមួយ​រថយន្ដ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ហើយ​រថយន្ដ​ក៏​បើក​គេចខ្លួនបាត់។​

    គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១១​ ខែមករា ឆ្នាំ​២០១៧​ នៅ​ចំណុច​ខាងមុខ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង តាម​បណ្ដោយ​មហាវិថី​ព្រះ​ន​រោ​ត្ដម ស្ថិតក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ស៊ីម សុ​ភ័​ក្រ ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ជិះ​ម៉ូតូ​ធុន​ធំ ពណ៌​ស​ គ្មាន​ស្លាក​លេខ។ ​ចំណែក​រថយន្ដ​ម៉ាក​ឡិច​ស៊ី​570 ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​គេចខ្លួនបាត់​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ដ​ឡិចស៊ីស ​570​ ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះ​ន​រោ​ត្ដម​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ល្មម​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ដែលជា​ក​ន្លែ​ង​មាន​ភ្លើងស្តុប​រថយន្ដ​ក៏បាន​បន្ថយល្បឿន​ស្រាប់​ជនរងគ្រោះ​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បានមក​បុក​គូទ​រថយន្ដ​ពីក្រោយ​ពេញទំហឹង​បណ្ដាលឱ្យ​បោក​ផ្ទប់​ជាមួយ​រថយន្ដ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ។ ​ចំណែក​ម៉ូតូ​រង​ការខូចខាត​មួយ​កំណាត់​មុខ​ទាំងស្រុង។​ ក្រោយពី​ឃើញ​ដូច្នេះ​រថយន្ត​ក៏​បន្ថែម​ល្បឿន​គេចខ្លួនបាត់​តែម្ដង​។​

    ក្រោយពី​កើតហេតុ​មាន​បុរស​ម្នាក់​ដែលមាន​ស្ថានភាព​ស្រវឹងស្រា​ហើយ​អះអាងថា​ជា​មិត្ត​ភក្តិ​របស់​ជនរងគ្រោះ​បាន​ជេរប្រមាថ​ទៅលើ​ក្រុម រថយន្ដ​សង្គ្រោះបន្ទាន់​ និង​សមត្ថកិច្ច​ព្រមទាំង​អ្នកសារព័ត៌មាន​ដោយ​គិតថា​រថយន្ដ​សង្គ្រោះ​មិន​ជួយសង្គ្រោះ​មិត្ត​ភក្តិ​របស់គាត់​។​

    ក្រោយមក​ទើប​សមត្ថកិច្ច​ដឹក​សព​ជនរងគ្រោះ​ទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​ក្រុមគ្រួសារ​ទៅ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី។ ​ចំណែក​ម៉ូតូ​សមត្ថកិច្ច​យកមក​រក្សាទុក​អធិការដ្ឋាន​ខណ្ឌដូនពេញ​៕

 

adverise with khmeread