adverise with khmeread 3

ស្លាប់២នាក់របួសធ្ងន់ម្នាក់ដោយសារម៉ូតូនិងម៉ូតូបុកគ្នានៅតាខ្មៅ

     កណ្តាល ៖ បុរស​ពីរ​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​និង​ម្នាក់ទៀត​ជាអ្នករួមដំណើរ​រងរបួស​ជា​ទំងន់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ម៉ូតូ​ពីរ​គ្រឿង​បុកគ្នា​។​

     ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​២១​មករា​ឆ្នាំ​២០១៦​វេលា​ម៉ោង​១០​យប់​ត្រង់ចំណុច​មុខ​ស្ថានីយ៍​ប្រេង​ឥន្ទ​ន​:​រស្មី ពិសី​លើ​កំណាត់​ផ្លូវជាតិ​លេខ​២១ ភូមិ​ព្រែក​សំរោង​៣ សង្កាត់តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​ចរាចរណ៍​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត​នោះ​គឺ​ឈ្មោះ នូ ឆោម​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុងតាខ្មៅ​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​Honda wave-s​ពណ៌​ខ្មៅ  ពាក់​ស្លាក​លេខ បាត់ដំបង 1E-4458​និង​ម្នាក់ទៀត​ឈ្មោះ​ចាន់ រិទ្ធី​ភេទ​ប្រុស​អាយុ​២១​ឆ្នាំមាន​ទីលំនៅ​ភូមិ​វាល​ឃុំ​ស្អាង​ភ្នំស្រុកស្អាង​ជា​អ្នកបើកបរ​ម៉ូតូ​citi ១០០ ពណ​៖​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AM-4153​។​


    ចំណែក​អ្នករួមដំណើរ​ជាមួយ​ជនរងគ្រោះ​បើក​ម៉ូតូ​citi១០០​មិនទាន់​ស្គាល់​អត្តសញ្ញាណ​រងរបួស​សន្លប់​ស្តូកស្តឹង​ត្រូវបាន​សម​ត្ត​កិច្ច​ចាត់​បញ្ជូនទៅ​ស​ង្ក្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យជ័យជំនះ​។​

     សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​wave-s​ដែល​អ្នកបើកបរ​មិនមាន​ពាក់មួក​ការពារ​ធ្វើដំណើរ​ទិសដៅ​ពី​តាខ្មៅ​ទៅ​ស្អាង​លើ​កំណាត់​ផ្លូវជាតិលេខ​២១​។​

    លុះ​មកដល់​ចំណុច​មុខ​ស្ថានីយ៍​ប្រេង​ឥន្ទ​ន​:​រស្មី​ពិសី​ភូមិ​ព្រែក​សំរោង​៣​ស្រាប់​តែមាន​ម៉ូតូ​ម៉ាក​citi១០០​មាន​អ្នកបើក​ម្នាក់​និង​អ្នកជិះ​ពីក្រោយ​ម្នាក់​ក្នុងទិសដៅ​ពី​ស្អាង​មក​តាខ្មៅ​មានល្បឿន​យ៉ាង​លឿន​ក៍​បុក​គ្នា​ផាំង​តែម្តង​បណ្តាល​ឲ្យ​ដួល​ម៉ូតូ ឯ​មនុស្ស​ខ្ទាត​បោក​ក្បាល​និង​ថ្នល់​ឃើញ​ស្លាប់​ភ្លាមៗ​ពីរ​នាក់​គឺជា​អ្នកបើកបរ​ម៉ូតូ​តែម្តង​។​

     ប៉ូលិស​ចរាចរណ៍​បញ្ជា​ក់ថា សព​ជនរងគ្រោះ ត្រូវបាន​សាច់ញាតិ​សុំ​យកទៅ​ធ្វើបុណ្យ​រៀងខ្លួន​រីឯ​មធ្យោបាយ​ទាំង​២​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រុងតាខ្មៅ​បណ្តោះអាសន្ន​។​ដោយឡែក​ជនរងគ្រោះ​ដែល​របួស​ន​ត្រូវបាន​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​ក្រុង​តាខ្មៅ​៕


adverise with khmeread

មតិយោបល់