នរណា​យល់​អារម្មណ៍​នេះ​! តារាចម្រៀង Jennifer Lopez យក​វត្តមាន Ronaldo ទាំងមូល​ធ្វើជា​កាដូ​ថ្ងៃ​ខួបកំណើត​ប្អូនជីដូនមួយ​

    ​នៅពេល​និយាយ​ដល់​ការ​ពញ្ញាក់​អារម្មណ៍​នៅ​ពិធី​ខួបកំណើត Jennifer Lopez គឺជា​អ្នក​ប៉ិនប្រសព្វ​ខាង​នេះ​។​

​    ​តារាចម្រៀង​ប៉ប់​រូបនេះ​បាន​ជូន​ប្អូនជីដូនមួយ​របស់​នាង​គឺ​នាង Tiana Rios នូវ​កាដូ​ដ៏​មិនអាច​កាត់ថ្លៃ​បាន​ដោយ​ណែនាំ​កំពូល​កីឡាករ​បាល់ទាត់ Cristiano Ronaldo ឱ្យ​នាង​បាន​ស្គាល់​។​

​    ​នាង Rios ហាក់​ស្រឡាំងកាំង​និង​រីករាយ​ជាខ្លាំង ខណៈ​បាន​ជួប Ronaldo ដោយផ្ទាល់​ហើយ​អ្នក​ទាំងពីរ​បាន​ជជែក​គ្នា​លេង​ជាមួយ​តារា​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​នៅ​ក្លឹប​រាត្រី​មួយ​នៅ​រដ្ឋធានី​ម៉ា​ទ្រី​ឌ​។​

​    ​Jennifer Lopez បាន​លាតត្រដាង​ថា ប្អូនជីដូនមួយ​របស់​នាង​គឺជា​ប្រិយមិត្ត​ស្មោះស្ម័គ្រ​របស់ Ronaldo ខណៈ​តារា​របស់​ក្លឹប Real Madrid រូបនេះ​ក៏បាន​ជូនពរ​ខួបកំណើត​នាង Rios ដែរ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត