ចង់​បង្កើន​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ដើម្បី​ទប់ស្កាត់​លើសឈាម កកឈាម និង​រោយ​សាច់ដុំ ទទួលទាន​អាហារ​ទាំង ១២ មុខ​នេះ​

    ​តើ​អ្នក​ដឹងថា​ម៉ាញ៉េ​ស្យូ​ម​សំខាន់​ដល់​កម្រិតណា​ទេ​ចំពោះ​សុខភាព​? មនុស្ស​ភាគច្រើន​មិនបាន​ដឹង​ទេ ពួកគេ​មិនដឹងថា​ម៉ាញ៉េ​ស្យូ​ម​ជា​អ្វី​នោះទេ​។ ម៉ាញ៉េ​ស្យូ​ម​ទាក់ទង​ទៅនឹង​ដំណើរ​រំលាយ​អាហារ​ជាង ៣០០ ក្នុង​រាងកាយ​មនុស្ស ដែលជា​សារធាតុ​សំខាន់បំផុត​ក្នុងចំណោម​សារធាតុចិញ្ចឹម​ដទៃទៀត​។​

​    ​កង្វះ​សារធាតុ​ម៉ាញ៉េ​ស្យូ​ម​អាច​នាំឱ្យមាន​រោគសញ្ញា​ដូចជា​៖
​    ​- ថប់​អារម្មណ៍ ឬ​មានការ​ភ័យខ្លាច​
​    ​- ជំងឺហឺត​
​    ​- ជំងឺ​ពោះវៀន​
​    ​- កំណក​ឈាម​
​    ​- កង្វះ​កាស្យូ​ម​
​    ​- រោគ​រលាក​ប្លោកនោម​
​    ​- ភ្លេចភ្លាំង​
​    ​- ទល់លាមក​
​    ​- ពិបាក​លេប​អាហារ​
​    ​- បាក់​ទឹកចិត្ត​
​    ​- វិលមុខ​
​    ​- អស់កម្លាំង​ល្ហិតល្ហៃ​
​    ​- ឡើង​សម្ពាធ​ឈាម​ខ្ពស់ ឬ​កើត​ជំងឺ​បេះដូង​
​    ​- លើសឈាម​
​    ​- គេង​មិន​លក់​
​    ​- កើត​ជំងឺ​តម្រងនោម និង​ថ្លើម​
​    ​- ឈឺក្បាល​ប្រកាំង​
​    ​- រមួល​សាច់ដុំ​
​    ​- ចង់​ក្អួត​
​    ​- បញ្ហា​សរសៃប្រសាទ ឬ​ញ័រ​កន្ត្រាក់​
​    ​- ជំងឺ​ពុក​ឆ្អឹង​
​    ​- ផ្លាស់ប្ដូរ​អរិ​យា​បថ​
​    ​- អារ​
​    ​- ការចងចាំ​ខ្សោយ​
​    ​- សុខភាព​បេះដូង​ខ្សោយ​
​    ​- បញ្ហា​ផ្លូវដង្ហើម​
​    ​- ប្រកាច់​
​    ​- ធ្មេញ​ពុក​
​    ​- កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២

​    ​* អាហារ​សម្បូរ​ទៅដោយ​ម៉ាញ៉េ​ស្យូ​ម​៖
​    ​- គ្រាប់​អាល់​ម៉ុង​
​    ​- ផ្លែ​បឺ​រ​
​    ​- ចេក​
​    ​- ពពួក​សណ្ដែក​
​    ​- សូកូឡា​ខ្មៅ​
​    ​- ផ្លែឈើ​ក្រៀម ឬ​ដំណាប់​ផ្លែឈើ​
​    ​- ល្ពៅ ល្ងរ និង​គ្រាប់​ផ្កាឈូករ័ត្ន​
​    ​- សណ្ដែកសៀង​
​    ​- ស្ពៃ​ស្ពី​ណា​ច់​
​    ​- ពពួក​អង្ករ​ស្រូវ​សាលី និង​អង្ករសម្រូប​។​ល​៕

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...