samsung-banner
adverise with khmeread

អីយ៉ា​! របៀប​ធ្វើ​ប៉ា​តេ​សាច់ជ្រូក​រសជាតិ​ឈ្ងុយឆ្ងាញ់ ងាយស្រួល​ធ្វើ​យ៉ាងនេះ សូម្បី​អ្នក​មិនចេះ​ធ្វើ​ម្ហូប​ក៏​អាចធ្វើ​បានដែរ​

1

    ​* រូបមន្ត​
​    ​- សាច់ជ្រូក​សុទ្ធ ១ គីឡូក្រាម​
​    ​- ម្សៅ​អង្ករ (​បាន​ប្រភេទ​ស្រូវ​សាលី​រឹតតែ​ល្អ​) ១ កែវ​ពេញ ឬ ១០ ស្លាបព្រា​បាយ​
​    ​- ម្សៅ​មី ១ ស្លាបព្រា​កាហ្វេ​
​    ​- ស្ករស ២ ទៅ ៣ ស្លាប​ព្រាប​កាហ្វេ​
​    ​- ទឹកត្រី ៤ ទៅ ៥ ស្លាបព្រា​បាយ​
​    ​- ម្រេច ២ ទៅ ៣ ស្លាបព្រា​កាហ្វេ​
​    ​- ម្សៅ​ស៊ុប​រ៉​ត់​ឌី ១/២ ស្លាបព្រា​កាហ្វេ​
​    ​- ខ្ទឹមស​ដំ​ខ្ទេច ១ មើម​ធំ​
​    ​- ក្រដាស​អាលុយមីញ៉ូម​១​ដុំ​សម្រាប់​រុំ ឬ​ស្លឹកចេក​ក៏បាន​

​    ​* របៀប​ធ្វើ​
​    ​១. កិន​ឬ​បុក​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​ជាមួយ​សាច់ជ្រូក​ឱ្យ​ម៉ដ្ឋរ​មួ​ត​ល្អ​
​    ​២. ច្រក​ដាក់​ថង់ កប់​ក្រោម​ទឹកកក ១ ម៉ោង​
​    ​៣. បើក​ធុង​ទឹកកក ហើយ​មើលថា​តើ​សាច់​ប៉ា​តេ​ស្អិត​ចូលគ្នា​ល្អ​ឬ​នៅ បើ​ស្អិត​ល្អ ដក​វា​ចេញ​
​    ​៤. យកសា​ច់រុំ​ជា​រាង​មូល ឬ​ជ្រុង​តាម​តម្រូវការ រួច​វិច​ក្នុង​ក្រដាស​អាលុយមីញ៉ូម ឬ ស្លឹកចេក ហើយ​ចំហុយ ៣០ នាទី​ជាការ​ស្រេច​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់