ក្រុមការងា​រវេ​ប​សាយ​រូបភាព​បរទេសមួយ​បាន​ផ្តិត​យក​រូបភាព​កញ្ចុំ​ផ្កាយ​ឡាក់​ស៊ី Milky Way ដ៏​ស្រស់ស្អាត​នៅ​ភ្នំ​បូកគោ​ខ្មែរ​យើង

    ​ប្រជាជន​ខ្មែរ​បាន​ដឹងឮ​អស់ហើយ​អំពី​រមណីយដ្ឋាន​ភ្នំ​បូកគោ​ដែលជា​ឋានសួគ៌​ដ៏​ទាក់ទាញ​បំផុត​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​    ​ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​រមណីយដ្ឋាន​នេះ​តែង​ចូល​កម្សាន្ត​នៅ​កាស៊ីណូ​ដ៏​ចំណាស់ វត្ត​សំពៅ​ប្រាំ និង​កន្លែង​ជាច្រើន​ទៀត​នៅលើ​ភ្នំ​ជាពិសេស​ប្រសិនបើ​ភ្ញៀវ​ស្នាក់នៅ​ពេលយប់​នឹង​បាន​គយគន់​ផ្កាយ​រះ​ពេញ​មេឃ​ដ៏​មិនគួរ​ឱ្យ​ជឿ​។​

​    ​ខណៈ​នេះដែរ យោងតាម​វេ​ប​សាយ MP Photography (www.mpphotographyonline.com) បានឱ្យដឹងថា ក្រុម​ថតរូប​ភាព​របស់​ពួកគេ​បាន​ថតរូប​ភាព​ផ្កាយ​កាឡាក់ស៊ី Milky Way នៅ​កន្លែង​លោកយាយ​ម៉ៅ​ដ៏​មិន​គួរឱ្យ​ជឿ​នឹង​ភ្នែក នៅពេល​រាត្រី​ដ៏​ស្រឡះ​កាលពី​ឆ្នាំ ២០១៦ កន្លងទៅ​ផងដែរ​។ 

​    ​តោះ​ក្រឡេកមើល​ទាំងអស់គ្នា​ថា​តើ​រូបភាព​កញ្ចុំ​ផ្កាយ​ថត​បាន​នៅ​ភ្នំ​បូកគោ​ស្រស់ស្អាត​កម្រិតណា​៕

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...