samsung-banner
adverise with khmeread

ផឹកស្រា​ស្រវឹង ពេល​ប្ដី​បបួល​ទៅ​ដេក​ខឹង រួច​លោត​ពីលើផ្ទះ​ជាន់​ទី​ ១ ​របួស​បាក់​ចង្កេះ

Unnamed

    ភ្នំពេញ ៖​ ស្ត្រី​ម្នាក់​បាន​ផឹកស្រា​ស្រវឹង ពេល​ប្ដី​បបួល​ទៅ​ដេក ក៏​ខឹង ហើយ​បាន​លោត​ពីលើ​ផ្ទះជួល​ជាន់​ទី​១​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​បាន​បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃទី​១០ ខែមករា​ ឆ្នាំ​២០១៧ នៅត្រង់ចំណុច​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    ស្ត្រី​រងគ្រោះ​ខាងលើ​ឈ្មោះ ភិន សុខ​ឡេង អាយុ​៤៤​ឆ្នាំ​ មុខរបរ​លក់​លៀស​ហាល​ស្នាក់នៅ​ផ្ទះជួល​ក្នុង​កន្លែងកើតហេតុ​។​ ចំណែក​ប្ដី​មានឈ្មោះ យុន សុផល អាយុ​៤០​ឆ្នាំ​ជាង មុខរបរ​រត់​ម៉ូតូឌុប​ស្នាក់នៅ​ជាមួយគ្នា រួមទាំង​មានកូន​នៅក្នុង​បន្ទុក​៤​នាក់ ស្រី​២​នាក់​ និង​ប្រុស​២​នាក់​ក្នុងបន្ទុក។​

    ប្រភពព័ត៌មាន​ពី​អ្នកជិតខាង​បានឱ្យដឹងថា ដំបូង​ស្ត្រី​រងគ្រោះ​ខាងលើ​បាន​អង្គុយ​ហូប​ស្រាថ្នាំ​កន្លះ​លីត្រ​ជាមួយ​មិត្ត​ភក្តិ​ និង​ប្ដី​នៅមុខ​បន្ទប់​ជួល​ជាន់​ទី​១ ដែលជា​បន្ទប់​របស់​មិត្ត​ភក្តិគាត់។ ខណៈ​ផឹក​អស់​ស្រាថ្នាំ​ចំនួន​កន្លះ​លីត្រ ប្ដី​បាន​បបួល​ទៅ​ដេក​បន្ទប់​របស់គាត់​វិញនៅ​ជាន់​ខាងក្រោម​ព្រោះ​យប់​ជ្រៅ​ហើយ យក​កម្លាំង​ធ្វើការ​នៅ​ថ្ងៃស្អែក​បន្តទៀត​។​

    ពេលនោះ​ស្ត្រី​រងគ្រោះ​បាន​ឆ្លើយថា​ "គ្រាន់តែ​នៅ​ផឹក​បន្តិចទៀត​ក៏​មិនបាន​ដែរ តិច​លោត​ទៅ​ក្រោម​ឥឡូវ?​"។ និយាយ​ភ្លាម ស្ត្រី​រងគ្រោះ​ក៏​លោត​តែម្ដង បណ្ដាលឱ្យ​សន្លប់​មួយសន្ទុះ​និង​រងរបួស​ធ្ងន់​បាក់​ចង្កេះ ធ្វើឱ្យ​ប្ដី​ដែល​នៅ​ជិត ឈរ​ស្រឡាំងកាំង​និយាយ​លែងចេញ ដោយ​នឹកស្មានថា​ប្រព​ន្ធ​របស់ខ្លួន​និយាយ​លេង។​

    ក្រោយពេល​កើតហេតុ​ភ្លាម ស្ត្រី​រងគ្រោះ​ត្រូវបាន​ប្ដី​និង​ប្រជាពលរដ្ឋ​ទាក់ទង​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្សី៕

adverise with khmeread

មតិយោបល់