samsung-banner
adverise with khmeread

សែន​រន្ធត់​!!! ជនរងគ្រោះ ២ នាក់ត្រូវឡានបុកបណ្ដាលឱ្យស្លាប់ម្នាក់ របួសស្រាលម្នាក់ តែអ្វីដែលហួសចិត្តនៅពេលដែលប្រជាពលរដ្ឋតេហៅ​រថយន្ត​សង្គ្រោះ

Unnamed

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​ និង​បុរស​ម្នាក់ទៀត​រងរបួស​ស្រាល​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​ពេញទំហឹង កាលពី​៩ ​និង​៣០​នាទី​យប់ ថ្ងៃទី១០ ខែមករា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ស្ថិតក្នុង​ភូមិ​ស្រែ​តេ​ជៈ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែន​ជ័យ។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា សព​មានឈ្មោះ ភិន ចាន់​សុភា ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ មុខរបរ​លក់​ផ្លែឈើ​នៅ​ផ្សារ​ពោធិចិនតុង ស្នាក់នៅ​ភូមិ​ប៉ប្រក់​ត្បូង សង្កាត់​កា​កាប មាន​ស្រុកកំណើត​នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ​រីឯ​ជនរងគ្រោះ​រងរបួស​ស្រាល ឈ្មោះ ហែល សុភ​ក្ត្រ អាយុ​៣៤ឆ្នាំ​ស្នាក់នៅ​ភូមិ​ប៉​ប្រ៉​ក​ខាងជើង សង្កាត់​កា​កាប ជា​មិត្តភក្តិ​សព។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ទើប​មកពី​ហូប​ការ​គេ​នៅ​ម្តុំ​ភ្នំ​បាសិត ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម​ស៊េរី​២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1CZ-7525 ដោយឡែក​រថយន្ត​បង្ក​បាន​បើក​រត់​បាត់​តែម្តង។​

    សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មានគ្នា​២​នាក់​តាម​បណ្តោយ​ផ្លូវ​បេតុង​វត្ត​ភ្នា​ត​ឡើងមក​ផ្លូវ​ទំនប់​កប់​ស្រូវ​ទិសដៅ​ពី​លិចទៅ​កើត។ ​ចំណែក​រថយន្ត​បង្ក​មិន​ស្គាល់​ម៉ាក​វិញ​បើក​លឿន​តាម​បណ្តោយ​ផ្លូវ​ទំនប់​ស្រូវ ទិសដៅ​ពី​ជើង​ទៅ​ត្បូង។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ជា​កន្លែង​ងងឹត​មើលមិនឃើញ ​ម៉ូតូ​ក៏​ឡើង​ពី​ផ្លូវ​ក្នុងទើប​បណ្តាលឱ្យ​រថយន្ត​បុក​ម៉ូតូ​រងគ្រោះ​ពេញទំហឹង ខ្ទាត​ម៉ូតូ​ចូលទៅក្នុង​ប្រឡាយ។ ​ចំណែក​ជនរងគ្រោះ​ទាំង​២​នាក់​ដួលរ​ណូ​ក​រណែល​លើ​ថ្នល់​បណ្តាលឱ្យ​ជនរងគ្រោះ​ម្នាក់​បែកក្បាល​ហូរឈាម​អស់​រហូតដល់​ស្លាប់​។ ព្រោះ​ប្រជាពលរដ្ឋ​បានតេ​ហៅ​រថយន្ត​សង្គ្រោះ គេ​ប្រាប់ថា​ "ជាប់រវល់​មិនបាន​ចេញ​ទៅយក​ទាន់ពេល" រីឯ ជនរងគ្រោះ​ម្នាក់ទៀត​រងរបួស​ស្រាល​។

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ទាក់​ទៅ​ក្រុមគ្រួសារ​សព​ឱ្យមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី។ ​ចំណែក​ម៉ូតូ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​យកទៅ​រក្សាទុក​នៅ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕

adverise with khmeread

មតិយោបល់