កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​

    ភ្នំពេញ ៖ ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នាពេល​កន្លងមកនេះ ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​បើក​ការបង្ក្រាប​យ៉ាង​ក្តៅកគុក និង​ចាប់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់ ជាក់ស្តែង​នៅ​យប់​ថ្ងៃទី​១០ មករា ២០១៧ វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ នៅក្នុង​បន្ទប់​ជួល​លេខ​១៤១ ស្ថិតនៅ​ចំណុច​ផ្ទះជួល​២០០​បន្ទប់ ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ឃាត់​បាន​ជនសង្ស័យ​៣​នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១-​ឈ្មោះ​ ស៊ឹម អូ​រាន់ អាយុ​២១​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​អង្គរជ័យ ខេ​ត្ក​កំពត​,​ ទី​២​ឈ្មោះ ស្រេង ម៉េង​ស្រៀ​ន អាយុ​២៧​ឆ្នាំ និង​ទី​៣-​ឈ្មោះ ឌឹ​ម ប៊ុន​ធិ​ប អាយុ​២១​ឆ្នាំ ទាំង​៣​នាក់​ស្នាក់នៅ​កន្លែងកើតហេតុ​។ ចំណែក​បក្ខពួក​២​នាក់​ទៀត​រត់​គេ​ខ្លួន​ពុំ​ស្គាល់ឈ្មោះ។​

    ប៉ូលិស​បន្តថា មុននឹង​ចូល​បង្ក្រាប ​និង​ឃាត់ខ្លួន​នេះ គឺ​ដោយមាន​ប្រជាពលរដ្ឋ​ល្អ​មក​រាយការណ៍​ថា​នៅ​ចំណុច​បន្ទប់​ជួល​លេខ​១៤១​ មាន​ករណី​ជួញដូរ​ និង​មាន​ក្មេង​ទំនើង​ពួន​សម្ងំ​ជក់​គ្រឿងញៀន។​

    បន្ទាប់ពី​ទទួលបាន​ព័​ត៌​មាន​នេះ​ភ្លាម​លោក យឹម សារ៉ាន់ ​អធិការ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានដាក់​កម្លាំង​ស្រាវជ្រាវ រហូត​ឈានដល់​ការចូល​បង្ក្រាប​តែម្តង។ ​ប៉ុន្តែ​ដោយសារ​បន្ទប់​ជួល​របស់​ជនសង្ស័យ​ចូលទៅ​ជ្រៅ​ជាងគេ ដោយមាន​បក្ខពួក​ជន​សង្ស័យ​អង្គុយ​ចាំមើល​នៅមុខ​បន្ទប់ ទើប​ធ្វើ​ជនសង្ស័យ​២​នាក់​ដឹងខ្លួន​មុន​បាន​រត់​ផ្លោះ​របង​បាត់​។​

    ដោយឡែក​បក្ខពួកគេ​នៅក្នុង​បន្ទប់​៣​នាក់ បាន​បិទ​ភ្លើង​សម្ងំ​ចាក់​ថ្នាំ​ចោល​ចូលក្នុង​បន្ទប់ទឹក​ដើម្បី​បំបាត់​ភ​ត្តុ​តាង​ទើប​កម្លាំង​បាន​បុក​ទ្វារ​បន្ទប់​ឃាត់​បក្ខពួកគេ​ចំនួន​៣​នាក់​ខាងលើនេះ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ បាន​ឃាត់ខ្លួន​បញ្ជូន​មកកាន់​ប៉ូលិស​ផ្នែក​ជំនាញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​សាកសួរ​រក​បក្ខ​ពួក​ដែល​រត់គេច និង​កសាង​ឯកសារ ចាត់ការ​តាមច្បាប់​៕​

1 adverise with khmeread

មតិយោបល់